ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
៤៧ឆ្នាំនៃជ័យជំនះលើរបបប្រល័យពូជសាសន៍៖ មិត្តភាពកម្ពុជា - វៀតណាម និងចក្ខុវិស័យសម្រាប់យុគសម័យថ្មី
ថ្ងៃទី ៖ 05-01-2026, ដោយ​​ admin , 67 Views
                     
ជារៀងរាល់ឆ្នាំ នៅពេលដែលខែមករាមកដល់ អារម្មណ៍ដែលមិនអាចពិពណ៌នាបាននឹងផុស ឡើង ក្នុងដួងចិត្តរបស់ប្រជាពលរដ្ឋកម្ពុជាម្នាក់ៗ។ វាគឺជាការលាយឡំគ្នានៃទុក្ខសោកយ៉ាង ជ្រាល ជ្រៅ ចំពោះ អតីតកាលដែលពោរពេញដោយ ឈឺចាប់ និងអារម្មណ៍ មោទនភាព ចំពោះការ កើត ជា ថ្មីដ៏ អស្ចារ្យ របស់ ប្រជាជាតិ។ ថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩មិនមែនគ្រាន់តែជាឃ្លាមួយនៅក្នុងសៀវភៅ និងកាសែតនោះទេ ប៉ុន្តែវាក៏ជាថ្ងៃកំណើតទីពីររបស់ប្រជាជនកម្ពុជាគ្រប់រូបផងដែរ ជាថ្ងៃដែល ភាព ងងឹត នៃអំពើប្រល័យពូជសាសន៍ត្រូវបានរុញច្រានចោល ហើយបើកផ្លូវសម្រាប់ពន្លឺនៃសេរីភាព និង ក្តី សង្ឃឹម។  

ដើម្បីរំលឹកខួបលើកទី ៤៧ នៃជ័យជម្នះជាប្រវត្តិសាស្ត្រនេះ (ថ្ងៃទី៧ ខែមករា ឆ្នាំ ១៩៧៩ - ថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៦) សូមឲ្យយើងងាកមើលទៅក្រោយលើដំណើរដ៏វែងឆ្ងាយ ដើម្បីឲ្យ តម្លៃ ចំពោះអ្វីដែលយើងមាន និងដើម្បីបង្កើតអនាគតនៃប្រទេសកម្ពុជាដ៏រឹងមាំ និងវិបុលភាពនៅ ក្នុង តំបន់ អាស៊ី អាគ្នេយ៍។  

ដើម្បីយល់ពីតម្លៃនៃសន្តិភាពនាពេលបច្ចុប្បន្ននេះ យើងត្រូវងាកមើលទៅអតីតកាល ដ៏ឈឺចាប់ ពីឆ្នាំ១៩៧៥ ដល់ចុងឆ្នាំ១៩៧៨។ក្រោមការដឹកនាំដ៏ឃោរឃៅរបស់របបប៉ុលពត ប្រទេស កម្ពុជា បាន ក្លាយជា «វាលពិឃាត» ដ៏ធំមួយ។ ក្នុងរយៈពេលត្រឹមតែ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ របបខ្មែរក្រហម បាន អនុវត្ត «ការពិសោធន៍សង្គម» ដ៏ឆ្កួតបំផុត ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ ពួកគេបានលុបបំបាត់ សមិទ្ធផល ទាំងអស់នៃអរិយធម៌៖ គ្មានរូបិយប័ណ្ណ គ្មានសាលារៀន គ្មានគ្រួសារ គ្មានសាសនា។វិស្វករ អ្នកបញ្ញវន្ត វេជ្ជបណ្ឌិត និងសូម្បីតែពលរដ្ឋស្លូតត្រង់ត្រូវបានចោទប្រកាន់ពីបទ «ប្រឆាំងបដិវត្តន៍» និង ត្រូវ បានសម្លាប់យ៉ាងឃោរឃៅ។ ប្រជាជនកម្ពុជាស្លូតត្រង់ប្រមាណជាង ៣លាននាក់បានស្លាប់។ សាលា រៀន ត្រូវបានប្រែក្លាយទៅជាពន្ធនាគារ វត្តអារាមបុរាណទៅជាឃ្លាំង ហើយការសូត្រធម៌ សុំ សន្តិភាព ត្រូវបានជំនួសដោយសំឡេងស្រែកថ្ងូរ។ ការឈឺចាប់នោះមិនត្រឹមតែជាការបាត់បង់ជីវិតប៉ុណ្ណោះទេ ប៉ុន្តែ វា ក៏ជាការបំផ្លាញវប្បធម៌ និងព្រលឹងជាតិផងដែរ។ បើគ្មានជ័យជំនះថ្ងៃទី ៧ ខែមករា ឆ្នាំ១៩៧៩ ទេ ប្រជាជនខ្មែរទំនងជាត្រូវបានលុបចេញពីផែនទីពិភពលោក។   នៅក្នុងពេលវេលាដ៏ខ្មៅងងឹតបំផុតនោះ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាត្រូវបានបង្កើតឡើង។ កូនប្រុសស្រីដ៏ឆ្នើមនៃទឹកដីកម្ពុជាបានក្រោកឡើង ដោយប្តេជ្ញាលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បី ជួយ សង្គ្រោះប្រទេសជាតិ ។ ក្នុងពេលនោះដែរ ឆ្លើយតបទៅនឹងការអំពាវនាវរបស់ប្រជាជនកម្ពុជា កងទ័ព ស្ម័គ្រ ចិត្ត វៀតណាម ដោយជំនះពុះពារលើការលំបាកទាំងឡាយ ប្រកៀកស្មាជាមួយប្រជាជនវាយផ្តួលរលំ របបប៉ុលពត-អៀងសារី កសាង សន្តិភាព ឡើងវិញ និងជួយ កម្ពុជាកសាងប្រទេសជាតិឡើងវិញ ។ នេះ គឺ ជា សកម្ម ភាព ជួយឧបត្ថម្ភដ៏បរិសុទ្ធ និងមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន ដែលពោរពេញទៅ ដោយ ស្មារតី អន្តរជាតិ ដ៏ថ្លៃថ្នូ។ ជ័យជម្នះនៅថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩ គឺជាជ័យជម្នះរួមគ្នាសម្រាប់ប្រទេសទាំងពីរ ដែលជាសក្ខីភាពនៃកម្លាំងនៃយុត្តិធម៌ សាមគ្គីភាព និងស្មារតីអន្តរជាតិដ៏ថ្លៃថ្នូ។  

ក្រោយរយៈពេល ៤៧ ឆ្នាំនៃការកសាង និងអភិវឌ្ឍប្រទេសជាតិពីបាទដៃទទេ ប្រទេសកម្ពុជា បាន ផ្លាស់ប្តូរយ៉ាងខ្លាំង ដោយមានប្រព័ន្ធនយោបាយស្ថិរភាព សេដ្ឋកិច្ចរីកចម្រើនឥតឈប់ឈរ និងតួនាទី កាន់តែ សំខាន់ នៅលើឆាកអន្តរជាតិ និងតំបន់។ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម ត្រូវបាន ពង្រឹងនិងពង្រីក ជានិច្ច ។ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគីបានឈានដល់កម្រិតមិនធ្លាប់មានពីមុនមក សរុបចំនួន ១០,៤ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ ២០២៥ ( កើន ១២,៧% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤) និងត្រូវបានគេព្យាករថានឹងឈានដល់ ១២ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៥។ វៀតណាមក៏ជា វិនិយោគិន បរទេសធំជាង គេនៅ កម្ពុជា ពី អាស៊ាន ផងដែរ។ តំបន់ឧស្សាហកម្មព្រំដែនរវាងប្រទេសទាំងពីរកំពុងត្រូវបានសាងសង់ជាបន្តបន្ទាប់ ដោយបង្កើតការងារសម្រាប់កម្មករកម្ពុជារាប់ម៉ឺននាក់។ ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវល្បឿន លឿន ភ្នំពេញ-បាវិតដែលភ្ជាប់ទៅផ្លូវល្បឿនលឿនម៉ុកបៃ-ហូជីមិញ ត្រូវបានបញ្ចប់ជាបណ្តើរៗ ។ ប្រជាជននៃ ប្រទេសទាំងពីរឥឡូវនេះអាចធ្វើពាណិជ្ជកម្ម និងធ្វើដំណើរទៅវិញទៅមក កាន់តែងាយ ស្រួលជាង ពេល មុនៗ ។ ទាក់ទងនឹងបច្ចេកវិទ្យា និងការអប់រំ ប្រទេសវៀតណាមបានគាំទ្រ យ៉ាងខ្លាំង ដល់ កម្ពុជា ក្នុងការ ផ្លាស់ប្តូរ ឌីជីថលជាតិ ។ អាហារូបករណ៍ជាច្រើន សម្រាប់និស្សិតកម្ពុជា នៅតាមសាកល វិទ្យាល័យ ធំៗ នៅ ប្រទេស វៀតណាមបានជួយបណ្តុះបណ្តាលវិស្វករ និងវេជ្ជបណ្ឌិតដែលមាន គុណភាព ខ្ពស់ សម្រាប់ ប្រទេស កម្ពុជា។ វាច្បាស់ណាស់ថា ការអភិវឌ្ឍបច្ចុប្បន្នរបស់ប្រទេសកម្ពុជា មានសញ្ញាណ រឹងមាំ នៃកិច្ចស ហ ប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយប្រទេសវៀតណាម។ ប្រទេសទាំងពីរកំពុង ធ្វើការរួមគ្នាដើម្បី កសាង តំបន់ ព្រំដែនមួយដែលមានសន្តិភាព មិត្តភាព និងរួមគ្នាអភិវឌ្ឍន៍។   រំលឹកខួបលើកទី៤៧ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ គឺជាឱកាសមួយ សម្រាប់ ប្រទេស កម្ពុជា និងវៀតណាម គោរពវិញ្ញាណក្ខន្ធដល់វីរបុរស និងយុទ្ធជនដែលបានពលីជីវិត ព្រមទាំងមាន មោទនភាព ចំពោះវឌ្ឍនភាពដ៏សំខាន់ដែលប្រទេសទាំងពីរសម្រេចបាន ។ ទោះបីជាពិភពលោក និងតំបន់ មានការ ប្រែប្រួល អ្វីក៏ដោយ ហើយទោះបីជានៅតែមានភាពខុសគ្នាខ្លះរវាងប្រទេសទាំងពីរក៏ដោយ គ្រឹះប្រវត្តិសាស្ត្រដ៏រឹងមាំនៃមិត្តភាពកម្ពុជា-វៀតណាម នឹងនៅតែជា «ជញ្ជាំងដែក» ការពារសន្តិភាព និងវិបុលភាពសម្រាប់ប្រទេសទាំងពីរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com