លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ផ្តាំផ្ញេីសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់បំផុត និងដោយក្តីបារម្ភបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនប្រជាពលរដ្ឋភៀសសឹកគ្រប់រូប និងថែមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតផ្ទាល់ ប្រគល់ជូនជនភៀសសឹកគ្រប់ៗរូប ដើម្បីប្រើប្រាស់ និងសម្រួលជីវភាពរស់នៅប្រចាំថ្ងៃ ។
ស្ថិតក្នុងឱកាសនេះដែរ លោកជំទាវបណ្ឌិត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសប្បុរសជនឆ្ងាយជិតទាំងអស់ដែលបានឧបត្ថម្ភជាច្រេីន រួមចំណែកជាមួយរាជរដ្ឋាភិបាល និងសូមអំពាវនាវឱ្យបន្តផ្តល់ជូនជំនួយមនុស្សធម៌នេះបន្ថែមទៀតក្នុងស្មារតីខ្មែរតែមួយ ខ្មែរជួយខ្មែរ ។
ក្នុងវេលាយ៉ាងលំបាកនេះ រាជរដ្ឋាភិបាលដៃម្ខាងប្រយុទ្ធទប់ទល់នឹងសត្រូវឈ្លានពាន រីឯម្ខាងទៀតបាននិងកំពុងជួយសង្រ្គោះដល់ជនភៀសសឹកជាច្រេីន ៕