ក្នុងរដូវនេសាទឆ្នាំ២០២៥-២០២៦ ត្រីចាប់ផ្តើមបន្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានាចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផលដល់ការធ្វើនេសាទបានត្រីច្រើន ជាពិសេសគន្លងដាយត្រីនៅតាមដងទន្លេសាប។
ដូច្នេះបងប្អូនប្រជាពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី សូមរួសរាន់ទៅទិញត្រី នៅតាមដងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។
ជាមួយគ្នានេះ ក្រសួងកសិកម្ម ក៏បានស្នើដល់អាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចពាក់ព័ន្ធ សូមជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋដែលបានធ្វើដំណើរ ស្នាក់នៅ និងដឹកជញ្ជូនផលផលិតផលត្រីឱ្យបានរលូនផងដែរ៕