ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
យុទ្ធសាស្រ្ដរបស់ថៃបានធ្វើសង្គ្រាមប្រដាប់អាវុធ និងសង្រ្គាមចិត្តសាស្ត្រក្នុងការឈ្លានពានទឹកដីកម្ពុជា
ថ្ងៃទី ៖ 16-12-2025, ដោយ​​ Dara007 , 9 Views
                     
ភ្នំពេញៈលោក ប៉ែន បូណា ថ្លែងថា យុទ្ធសាស្រ្ដរបស់ថៃបានធ្វើសង្គ្រាមប្រដាប់អាវុធ និងសង្រ្គាមចិត្តសាស្ត្រក្នុងការឈ្លានពានទឹកដីកម្ពុជា ដើម្បីឈានទៅសម្រេចមហិច្ឆតានៃការឈ្លានពាន។

ថ្លែងក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី១៦ ខែធ្នូនេះ ឯកឧត្ដម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបាន មានប្រសាសន៍ថា លើសពីសង្គ្រាមប្រដាប់អាវុធក្នុងការឈ្លានពានទឹកដីកម្ពុជាហើយនោះ ថៃក៏កំពុងប្រើប្រាស់សង្រ្គាមចិត្តសាស្ត្រនៅលើបណ្តាញសង្គម ដើម្បីបំបាក់ស្មារតី បំបាក់ទឹកចិត្តកងទ័ព ប្រជាពលរដ្ឋកម្ពុជា ហើយមានចរឹកញុះញង់ បំបែកបំបាក់ស្មារតីភាពរវាងប្រជាពលរដ្ឋខ្មែរ  និងថ្នាក់ដឹកនាំ។ លោកបានបញ្ជាក់ថា ថៃយល់ឃើញថា ការបំបែកបំបាក់នេះ គឺជាចំណុចខ្សោយរបស់យើង។ ក្នុងសង្គ្រាមចិត្តសាស្ត្រនេះ សត្រូវឈ្លានពានរបស់យើង គឺប្រើប្រាស់វិធីសាស្ត្រច្រើនយ៉ាង។

ក្នុងនោះ ថៃបានប្រើប្រាស់បណ្តាញសង្គមដោយបានបង្កើតគណនីក្លែងក្លាយច្រើនណាស់ ដាក់ឈ្មោះខ្មែរ សរសេរអក្សរខ្មែរ តែគោលដៅបម្រើផលប្រយោជន៍ប្រទេសឈ្លានពាន។ លោកបញ្ជាក់ថា នៅក្នុងបណ្តាញសង្គមសព្វថ្ងៃនេះ បងប្អូនប្រាកដជាបានស្គាល់ ថាពួកគេបានបន្លំជាខ្មែរ។ ឧទាហរណ៍៖ គេបង្កោះរូបភាពមួយចំនួនដើម្បីបំបាក់ទឹកចិត្តបងប្អូនប្រជាពលរដ្ឋយើង កងទ័ពយើង គេបង្ហោះសម្លៀកបំពាក់របស់យោធាថៃ មានរូបសញ្ញាកងទ័ពយើង មានផ្លាកឈ្មោះកងទ័ពយើង។ គេយកមកតុបកតែងបង្កើតឡើង ហើយបង្ហោះថា នេះគឺជាអ្វីដែលគេចាប់បាន ដោយគេធ្វើយ៉ាងណាឱ្យពលរដ្ឋយើងយល់ថាកងទ័ពយើងចាញ់»។ នេះសង្រា្គមចិត្តសាស្ត្រធំធេង ដែលថៃកំពុងប្រើប្រាស់វាយប្រហារពលរដ្ឋខែ្មរ។

ជាមួយគ្នានេះ លោក ប៉ែន បូណា បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ឱ្យប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងធ្លាក់ក្នុងអន្ទាក់សត្រូវ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com