|
ចិនប្តេជ្ញាជំរុញឱ្យ ថៃ-កម្ពុជា បញ្ឈប់ការប្រយុទ្ធ ហើយចរចាស្វែងរកសន្តិភាព
ថ្ងៃទី ៖ 15-12-2025, ដោយ Dara007 , 84 Views
ចិនៈ លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិន បានបញ្ជាក់នៅរសៀលថ្ងៃច័ន្ទទី ១៥ នេះថា ប្រទេសចិន កំពុងខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីលើកកម្ពស់ការចរចាសន្តិភាព និង ដើរតួនាទីស្ថាបនា ក្នុងការលើកកម្ពស់បទឈប់បាញ់ និង បញ្ចប់សង្គ្រាមរវាង កម្ពុជា និងថៃ ព្រមទាំងក្នុងការកសាងសន្តិភាពឡើងវិញ ខណៈការឈ្លានពានរបស់ថៃលើប្រទេសកម្ពុជា ឈានចូលដល់ថ្ងៃទី៩ គិតត្រឹមថ្ងៃទី ១៥ ធ្នូ ឆ្នាំ២០២៥នេះ។
ក្នុងនាមជាប្រទេសជិតខាង និង ជាមិត្តល្អរបស់ កម្ពុជា និងថៃ ប្រទេសចិន មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពបច្ចុប្បន្ននៅតាមព្រំដែន កម្ពុជា-ថៃ ហើយមានការសោកស្ដាយយ៉ាងខ្លាំង ចំពោះជនរងគ្រោះដែលបង្កឡើងដោយជម្លោះនេះ៕
|