ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សម្ដេចតេជោ ស្នើរាជរដ្ឋាភិបាលផ្អាកការធ្វើដំណើររបស់ប្រជាជនកម្ពុជា និងប្រជាជនថៃឆ្លងកាត់ព្រំដែន
ថ្ងៃទី ៖ 13-12-2025, ដោយ​​ Dara007 , 17 Views
                     
ភ្នំពេញៈ សម្ដេចតេជោ ស្នើរាជរដ្ឋាភិបាលផ្អាកការធ្វើដំណើររបស់ប្រជាជនកម្ពុជា និងប្រជាជនថៃឆ្លងកាត់ព្រំដែន ដើម្បីធានាសុវត្តិភាពដល់ពួកគាត់ ខណៈកងទព័ថៃបានឈ្លានពានវាយប្រហារនិងសម្លាប់ប្រជាជនកម្ពុជាដោយគ្មានការរើសមុខ និងរើសទីកន្លែង ។

យោងតាមគណនីផ្លូវការបស់សម្ដេចតេជោ ហ៊ុន សែប្រធានព្រឹទ្ធសភា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះថា ប៉ុន្មានថ្ងៃមកនេះកងទព័ថៃបានឈ្លានពានវាយប្រហារនិងសម្លាប់ប្រជាជនកម្ពុជាដោយគ្មានការរើសមុខ និងរើសទីកន្លែង សូម្បីតែស្ពាន ថ្នល់ សាលារៀន វត្តអារាមក៏ពួកគេប្រើកាំភ្លើងធំ និងយន្តហោះវាយបំផ្លាញចោល។ផ្សែងពុលគ្រាប់បែកចង្កោមត្រូវបានប្រើប្រាស់ជាច្រើនកន្លែងរាប់ ទាំងកន្លែងដែលមានពលរដ្ឋថៃរស់នៅ និងធ្វើការនៅក្នុងទឹកដីកម្ពុជាផងដែរ។

សម្ដេចតេជោបានបញ្ជាក់ថា ក្នុងសភាពការណ៍បែបនេះក្នុងនាមប្រធានព្រឹទ្ធសភា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាប្រធានគណបក្សកាន់អំណាច ខ្ញុំសូមជូនយោបល់ទៅកាន់នាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលពិចារណាលើការផ្អាករាល់ការធ្វើដំណើររបស់ប្រជាជនកម្ពុជា និងប្រជាជនថៃឆ្លងកាត់ព្រំដែន។ ពលរដ្ឋកម្ពុជាដែលកំពុងស្ថិតក្នុងប្រទេសថៃត្រូវបន្តរស់នៅនិងធ្វើការនៅក្នុងប្រទេសថៃ និងពលរដ្ឋថៃដែលកំពុងរស់នៅនិងធ្វើការនៅកម្ពុជាត្រូវបន្តស្ថិតនៅកម្ពុជារហូតបទឈប់បាញ់ត្រូវបានអនុវត្តពេញលេញ។

សម្ដេចតេជោអះអាងថា វិធានការនេះគឺដើម្បីធានាសុវត្តិភាពប្រជាជនកម្ពុជានិងប្រជាជនថៃកុំឲ្យមានគ្រោះថ្នាក់ពេលធ្វើដំណើរពិសេសពេលធ្វើដំណើរឆ្លងកាត់ព្រំដែន។ សូមប្រជាជនកម្ពុជាដែលកំពុងរស់នៅប្រទេសថៃ និងប្រជាជនថៃមេត្តាយោគយល់។ ជាមួយគ្នានដះ សម្ដេចតេជោសូមរាជរដ្ឋាភិបាលកម្ពុជាជួយការពារសុវត្តិភាពប្រជាជនថៃដែលកំពុងរស់នៅកម្ពុជាកុំឲ្យពួកគេរងគ្រោះដោយសារគ្រាប់កាំភ្លើងឬគ្រាប់បែកឬផ្សែងពុលរបស់ថៃផងដែរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com