«យោធាថៃស្លាប់ និងរងរបួសមួយចំនួន ដោយសារតែដើរជាន់មីន ដែលជាឧបទ្ទវហេតុ ប៉ុន្ដែថៃ បានវាយប្រហារលើកម្ពុជាយ៉ាងខ្លាំងក្លា។ ប្រទេសទាំងពីរបានត្រៀមខ្លួនរួចជាស្រេចសម្រាប់សន្តិភាព និងបន្តធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក។» លោកប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែងដូច្នេះ។
លោក ត្រាំ បានបញ្ជាក់ពីការគោរពបទឈប់បាញ់ដូច្នេះ៖ «កម្ពុជា-ថៃ បានយល់ព្រមអនុវត្តបទឈប់បាញ់ចាប់ពីល្ងាចនេះ ហើយបន្តអនុវត្តកិច្ចព្រមព្រៀងសន្តិភាពឡើងវិញ។»