ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
កម្ពុជា ស្វាគមន៍កិច្ចសហប្រតិបត្តិការជាលក្ខណៈអន្តរជាតិជាមួយUNODC រួមគ្នាប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម ឆ្លងដែន និងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ថ្ងៃទី ៖ 12-12-2025, ដោយ​​ Dara007 , 80 Views
                     
ភ្នំពេញៈ លោក ឆៃ ស៊ីណារិទ្ធ ថ្លែងថា លេខាធិការដ្ឋាន គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្វាគមន៍កិច្ចសហប្រតិបត្តិការជាលក្ខណៈអន្តរជាតិជាមួយUNODC រដ្ឋជាសមាជិក និងដៃគូអភិវឌ្ឍនានា ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម ឆ្លងដែន និងប្រតិបត្តិការមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ និងការធ្វើបត្យាប័នក្នុងការដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែនឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់។

ថ្លែងក្នុងពិធីបិទសិក្ខាសាលាថ្នាក់តំបន់ ស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅសណ្ឋាគារHyatt Regency រាជធានីភ្នំពេញ លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) មានប្រសាសន៍ថា សិក្ខាសាលានេះបានប្រមូលផ្តុំនូវអ្នកជំនាញស៊ើបអង្កេត ចៅក្រម ព្រះរាជអាជ្ញា និងស្ថាប័នអាជ្ញាធរថ្នាក់ជាតិ ដែលមានបទពិសោធន៍មកពីបណ្តាប្រទេស មួយចំនួនក្នុងតំបន់ដូចជា ប្រទេសឡាវ ហ្វីលីពីន ថៃ វៀតណាម កូរ៉េ ចិន បារាំង និងកម្ពុជា បានពិភាក្សា ផ្លាស់ប្តូរបទពិសោធន៍ និងការអនុវត្តល្អៗលើវិធីសាស្រ្ត បច្ចេកទេសស៊ើបអង្កេត ការផ្តន្ទាទោសឧក្រិដ្ឋជនដែលពាក់ព័ន្ធនឹងមជ្ឈមណ្ឌល ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រួមទាំងការប្រមូលភស្តុតាង ការរក្សាការពារ ការចែករំលែកនិងការទទួលយកភស្តុតាងអេឡិចត្រូនិក ការស៊ើបអង្កេត ហិរញ្ញវត្ថុ យុទ្ធសាស្ត្រការពារជនរងគ្រោះ និងការការពារសាក្សីជាដើម។

ថ្លែងក្នុងពិធីបិទសិក្ខាសាលានោះ លោក បានថ្លែងអំណរគុណចំពោះក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រកម្ពុជា ការិយាល័យអង្គការសហប្រជាជាតិUNODC ចំពោះការបន្តកិច្ចសហប្រតិបត្តិការ អនុវត្តសកម្មភាពជាឧត្តមប្រយោជន៍នៅក្នុងប្រទេសកម្ពុជា។ ទន្ទឹមនេះ លោកបានគូសបញ្ជាក់ថា ការរៀបចំសិក្ខាសាលានេះឡើង ឆ្លើយតបនឹងតម្រូវការជាអាទិភាពរបស់រដ្ឋជាសមាជិកទាំងអស់ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេស ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ អន្តរជាតិ ការ ជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ និងការធ្វើបត្យាប័នក្នុងការដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែនឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់។

លោកបានថ្លែងបន្ថែមទៀតថា លេខាធិការដ្ឋាន គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្វាគមន៍កិច្ចសហប្រតិបត្តិការជាលក្ខណៈអន្តរជាតិជាមួយUNODC រដ្ឋជាសមាជិក និងដៃគូអភិវឌ្ឍនានា ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម ឆ្លងដែន និងប្រតិបត្តិការមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

សូមបញ្ជាក់ថា សិក្ខាសាលា ដែលមានរយៈពេល២ថ្ងៃ គឺថ្ងៃទី១០-១១ ខែធ្នូ ឆ្នាំ២០២៥ ត្រូវបានសហការរៀបចំដោយក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រកម្ពុជា និងការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និង ឧក្រិដ្ឋកម្ម(UNODC) ប្រចាំតំបន់អាស៊ីអាគ្នេយ៍និងប៉ាស៊ីហ្វិក និងដោយមានការ ជួយគាំទ្រផ្នែកហិរញ្ញវត្ថុពីក្រសួងយុត្តិធម៌នៃសាធារណរដ្ឋកូរ៉េ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com