ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ក្រសួងរៀបចំដែនដី ប្រមូលចំណូលចូលថវិកាជាតិ បានសរុបជាង១៨១លានដុល្លារ
ថ្ងៃទី ៖ 02-12-2025, ដោយ​​ Dara007 , 38 Views
                     
ភ្នំពេញៈ នៅឆ្នាំ២០២៥នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រមូលចំណូលចូលថវិកាជាតិ បានសរុបចំនួនជាងប្រមាណ១៨១លាន ដុល្លារ អាមេរិក កើនឡើងប្រមាណ ១០% បើធៀបទៅនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍ របស់ក្រសួងរៀបចំដែនដី។

របាយការណ៍ បានបញ្ជាក់ថា ក្រសួងបានប្រមូលចំណូលចូលថវិកាជាតិ សរុបចំនួន ៧២៤ ២១៩ ២១១ ៤៨៩រៀល (ប្រមាណ១៨១លានដុល្លារ) កើនឡើង១០.០៦% បើធៀបនឹងឆ្នាំ២០២៤ ក្នុងនោះ៖ ចំណូលរបស់រដ្ឋបាលកណ្តាល ចំនួន ៣៩ ៦៣៣ ៥៨៥ ១៤៤រៀល និងចំណូលរបស់មន្ទីរដ.ន.ស.ស.រាជធានី ខេត្ត ចំនួន ៦៨៤ ៥៨៥ ៦២៦ ៣៤៥រៀល (ពន្ធប្រថាប់ត្រា ប្រមូលដោយអគ្គនាយកដ្ឋានពន្ធដារ ចំនួន ៥១២ ០៣៩ ០៣៥ ០០០រៀល)។

ទន្ទឹមគ្នានេះ ក្នុងឆ្នាំ២០២៥ ការផ្តល់សេវាសាធារណៈ តាមច្រកចេញចូលតែមួយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលសំណើសរុប ចំនួន២១៩ ៩៧១សំណើ និងថ្នាក់រាជធានី ខេត្តចំនួន២១៨ ១៤១សំណើ។

ក្នុងនោះ សំណើដែលបានការយល់ព្រម សរុបចំនួន២២១ ៦៦៧សំណើ ក្នុងនោះ ថ្នាក់កណ្តាលចំនួន១ ៧៨៦សំណើ និងថ្នាក់រាជធានី ខេត្ត ចំនួន២១៩ ៨៨១សំណើ។

ដោយឡែក ចំពោះចំណូលទទួលបាន ពីការផ្តល់សេវា នៅការិយាល័យច្រកចេញចូលតែមួយ ដែលមានចំនួនសរុប ៦៩ ៣០៩១១៧ ៨០៧រៀល ក្នុងនោះសេវានៅថ្នាក់កណ្តាល ចំនួន១៥ ២០៤ ២៧៦ ៨២៨រៀល និងថ្នាក់ រាជធានី ខេត្តចំនួន៥៤ ១០៤ ៨៤០ ៩៧៩រៀល៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com