ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
លោក លី​ ធុជ​ ស្នើ​សុំ​ឱ្យ​អង្គការ​ICRCបន្តតាមដាន​សុខទុក្ខ​ និងជំរុញឱ្យថៃ​ដោះវីរកងទ័ពកម្ពុជាទាំង១៨រូប
ថ្ងៃទី ៖ 01-12-2025, ដោយ​​ Dara007 , 11 Views
                     
ស្វីសៈ លោក​ទេសរដ្ឋមន្រ្តី​ លី​ ធុជ​ ស្នើ​សុំ​ឱ្យ​អង្គការ​កាកបាទក្រហមអន្តរជាតិ (ICRC) បន្តតាមដាន​សុខទុក្ខ​របស់វីរកងទ័ពកម្ពុជាទាំង១៨រូប និងជំរុញឱ្យថៃ​ដោះលែងយោធិនកម្ពុជាទាំងអស់ឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីពួកគាត់អាចត្រលប់មកជួបជុំក្រុមគ្រួសារវិញប្រកបដោយសុខសុវត្ថិភាព។

ក្នុងជំនួប​ពិភាក្សា​ការងារជាមួយ លោក Gilles Carbonnier អនុ​ប្រធាន​អង្គការកាកបាទ​ក្រហម​អន្តរជាតិ នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ក្នុងអំឡុងពេលនៃការចូលរួមកិច្ចប្រជុំលើកទី២២ នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន ក្នុង​នោះ​ផងដែរ បានថ្លែងអំណរគុណដល់អង្គការកាកបាទក្រហមអន្តរជាតិ ដែលបានផ្តល់កិច្ចសហការ និងគាំទ្រដល់កម្ពុជា ក្នុងការទាមទារឱ្យដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូប ដែល​ត្រូវ​បានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងដោយខុសច្បាប់​របស់យោធាថៃ។

ជាការឆ្លើយតប លោក Gilles Carbonnier បានលើកឡើងថា អង្គការកាកបាទក្រហមអន្តរជាតិ នឹងបន្តតាមដានសុខទុក្ខរបស់វីរកងទ័ពកម្ពុជា និងសន្យាធ្វើការជាបន្តចំពោះបញ្ហានេះ ជាមួយគ្រប់ភាគីពាក់ព័ន្ធ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com