បើតាមរបាយការណ៍ដដែលក៏បានបង្ហាញថា សម្រាប់ក្នុងខែវិច្ឆិកា ឆ្នាំ២០២៥នេះ មានទេសចរអន្ដរជាតិចំនួន ១០១ ៦៧៧នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដែលចំនួននេះ មានការថយចុះជាង១៨ភាគរយ ប្រៀបធៀបនឹងឆ្នាំ២០២៤ ដោយទទួលបានចំណូល ៤ ៩០៥ ១៦៤ដុល្លារអាមេរិក ថយចុះជាង ១៧ភាគរយ បើធៀបឆ្នាំ២០២៤។
ដោយឡែកក្រៅពីចំណូលនៃការទិញសំបុត្រ ចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ ក្នុងនោះការលក់សំបុត្រចូលទស្សនាប្រាសាទបេងមាលា មានចំនួន ១៤ ៦៩៩នាក់ ទទួលបានចំណូល ១៤៦ ៩៩០ដុល្លារ សម្រាប់រយៈពេល១១ខែ ឆ្នាំ២០២៥ ខណៈការលក់សំបុត្រចូលទស្សនានៅភ្នំក្បាលស្ពានរកចំណូលបានចំនួន ៦ ៥៦០ដុល្លារ ផងដែរ៕