ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​ ចុះសួរសុខទុក្ខ លោកអនុសេនីយ៍​ឯក ស្វាយ ហ៊ិន កំពុងតែសម្រាកព្យាបាលជំងឺនៅ​គេហដ្ឋាន​
ថ្ងៃទី ៖ 29-11-2025, ដោយ​​ Dara007 , 51 Views
                     
កំពង់ស្ពឺៈ នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥​នេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ចើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ និងក្រុមការងារ​​​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តកំពង់ស្ពឺ​​ ចុះសួរសុខទុក្ខ លោកអនុសេនីយ៍​ឯក ស្វាយ ហ៊ិន មេបញ្ញាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់ ដែលកំពុងតែសម្រាកព្យាបាលជំងឺថែទាំសុខភាពនៅ​គេហដ្ឋាន​ ស្ថិតនៅភូមិសុវណ្ណគីរី ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

នា​ឱកាស​សួរ​សុខទុក្ខ​នោះដែរ លោកឧត្តមសេនីយ៍​ត្រី មេបញ្ជាការ​​ រួមជាមួយក្រុមការងារ បានសំណោះសំណាលជាមួយលោកអនុសេនីយ៍​ឯក ស្វាយ ហ៊ិន រួមនិងក្រុមគ្រួសាររបស់គាត់​ ហើយក៏បានជូនពរឲ្យគាត់បានឆាប់ជាសះស្បើយផងដែរ ជាទឹកចិត្តរបស់ លោកមេបញ្ជាការ នាំយកថវិកាចំនួន ៥០០,០០០រៀល(ហាសិបមុឺនរៀល)និងសម្ភារគ្រឿងឧបភោគបរិភោគរួមមាន៖អង្ក២បាវ,មី ២កេស,ទឹកសុទ្ធ ២កេស,ទឹកស៉ីអ៉ីវ ១យួរ,ទឹកត្រី ១យួរ​​ និងត្រីខផងដែរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com