ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​ នាំយកថវិការអញ្ជើញចូលរួមក្នុងពិធី​បុណ្យ​គម្រប់​៧ថ្ងៃ​ ម្តាយ​ មន្រីក្រោមឱវាទ
ថ្ងៃទី ៖ 25-11-2025, ដោយ​​ Dara007 , 5 Views
                     
កំពង់ស្ពឺៈ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កង​រាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកម្លាំងកង​រាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ នាំយកថវិការចូលរួមក្នុងពិធី​បុណ្យ​គម្រប់​៧ថ្ងៃ​ សពលោកស្រី ជួន សារឿន ដោយទទួល​មរណភាព​ ដែលត្រូវជាម្តាយ​ លោកវរសេនីយ៍ត្រី ឈួន សូរិយា នាយការិយាល័យបញ្ជូនសារ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​​ ស្ថិត​នៅភូមិព្រៃខ្លុង​ ឃុំវាល​ ស្រុក​គងពិសី​ ខេត្ត​កំពង់ស្ពឺ​។

នាពេលនោះដែរ​  លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​ មេបញ្ជាការ​​ ក៏បានចូលរួមរំលែកទុក្ខនិងសំដែងនូវអារម្មរណ៍​សោកស្តាយជាទីបំផុត ជាមួយក្រុមគ្រួសារលោកវរសេនីយ៍ត្រី ឈួន សូរិយា​ ចំពោះ​មរណភាពម្តាយគឺជាការបាត់បង់ដ៏ធំធេងនូវ ម្តាយ និងជីដូន ប្រកបដោយព្រហ្មវិហារធម៌ ដែលជាទីស្រលាញ់របស់កូនចៅទាំងអស់គ្នា។

តាំងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមគ្រួសារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំមួយនេះជាមួយក្រុមគ្រួសារនៃសពទាំងមូល ដោយសេចក្តីសង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួងសុំឱ្យដួងវិញ្ញាណក្ខន្ធរបស់ ឧបាសិកា​ ជួន សារឿន បានសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com