ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
អ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ អំពាវនាវឱ្យមានការដោះលែងទាហានកម្ពុជា ១៨នាក់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ
ថ្ងៃទី ៖ 24-11-2025, ដោយ​​ Dara007 , 30 Views
                     
ភ្នំពេញៈ អ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ អំពាវនាវឱ្យមានការដោះលែងទាហានកម្ពុជា ១៨នាក់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ បន្ទាប់ពីកងទ័ពថៃចាប់ខ្លួនដោយខុសច្បាប់ ក្រោយបទឈប់បាញ់។ ការអនុម័តនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ CDI-IDC នៅទីក្រុងសៅប៉ៅឡូ ប្រទេសប្រេស៊ីល ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ អ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ សូមអំពាវនាវឱ្យមានការដោះលែងជាបន្ទាន់និងដោយគ្មានលក្ខខណ្ឌ ទាហានកម្ពុជាចំនួន ១៨នាក់ ដែលត្រូវបានកងទ័ពថៃចាប់ខ្លួនដោយខុសច្បាប់ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ក្រោយបទឈប់បាញ់ ចូលជាធរមាននៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។

អ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិមានជំនឿជឿជាក់យ៉ាងមុតមាំថា នេះជាកាតព្វកិច្ចរបស់យើងក្នុងការបញ្ចប់នូវរាល់អរិយភាពមកលើប្រជាជន និងការរំលោភបំពានច្បាប់អន្តរជាតិ រួមទាំងច្បាប់ មនុស្សធម៌អន្តរជាតិដោយកងកម្លាំងប្រដាប់អាវុធនៃភាគីជម្លោះ។ អ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិសូមកត់សម្គាល់ថា បទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពនៅតែមានភាពផុយស្រួយ ដែលស្តែង ចេញតាមរយៈការវាយប្រហាររបស់កងទ័ពថៃលើជនស៊ីវិលដែលគ្មានអាវុធ នៅខេត្តបន្ទាយមានជ័យ ប្រទេស កម្ពុជា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ពេលថ្មីៗនេះ ដែលបណ្ដាលឱ្យជនស៊ីវិលកម្ពុជាម្នាក់ស្លាប់ និង បីនាក់រងរបួស។ ដូចនេះ យើងសូមថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារ ដោយគ្មានហេតុផល ការប្រើប្រាស់ និងការគំរាមប្រើប្រាស់កម្លាំងប្រដាប់អាវុធ និងការបង្កហេតុជាប្រព័ន្ធ។

ទន្ទឹមនឹងនេះ យើង និងកងទ័ពថៃឱ្យគោរពយ៉ាងពេញលេញប្រកបដោយភាព សូមអំពាវនាវដោយស្មោះដល់រដ្ឋាភិបាលថៃស្មោះត្រង់ សុចរិតភាព ភាពត្រឹមត្រូវខ្ពស់បំផុតចំពោះកិច្ចព្រមព្រៀងសន្តិភាពដែលមានស្រាប់ ធម្មនុញ្ញ អាស៊ាន និងធម្មនុញ្ញអង្គការសហប្រជាជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី។

អ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិសូមអំពាវនាវជាបន្ទាន់ដល់សហគមន៍អន្តរជាតិឱ្យជួយស្ដារឡើងវិញនូវតំបន់បេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ និងបេតិកភណ្ឌវប្បធម៌ផ្សេងទៀត ដែលរងការខូចខាតក្នុងអំឡុងពេលជម្លោះ ប្រដាប់អាវុធដោយការបាញ់ផ្លោងកាំភ្លើងធំធុនធ្ងន់ និងការទម្លាក់គ្រាប់បែកតាមអាកាស លើសពីនេះ យើងសូមអំពាវនាវឱ្យមានការស៊ើបអង្កេតយ៉ាងហ្មត់ចត់ ចំពោះការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិ និងការការពារទ្រព្យសម្បត្តិទាំងនោះឱ្យបានពេញលេញ។

ពាក់ព័ន្ធនឹងច្បាប់អន្តរជាតិ មនុស្សធម៌ និងយុត្តិធម៌ យើងសូមអំពាវនាវដល់ថ្នាក់ដឹកនាំអ្នកប្រជាធិបតេយ្យ និយមកណ្តាលអន្តរជាតិជំរុញឱ្យគណបក្សនយោបាយ និងដៃគូលើសកលលោករបស់យើង ឱ្យមានសម្លេងនិង សកម្មភាពរួមគ្នា ក្នុងការជំរុញសន្តិភាព សន្តិសុខ ស្ថិរភាព វឌ្ឍនភាព និងវិបុលភាពពិភពលោក រួមទាំងតម្ល ស្នូល និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ សន្ធិសញ្ញានិងអនុសញ្ញាអន្តរជាតិទាំងអស់។

អ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រធានាធិបតី Donald J. Trump ចំពោះភាពជាអ្នកដឹកនាំដ៏ឈ្លាសវៃក្នុងការជំរុញកិច្ចសន្ទនា និងកិច្ចព្រមព្រៀងសន្តិភាព ដែលសម្របសម្រួល ដោយនាយករដ្ឋមន្ត្រី Anwar Ibrahim ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៥ និងដោយមានការចូលរួម ប្រកបដោយស្ថាបនាពីសាធារណរដ្ឋប្រជាមានិតចិន និងសហគមន៍អន្តរជាតិនៅក្នុងដំណើរការសន្តិភាព៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com