លោក នួន ផារ័ត្ន «ខ្ញុំចង់ឱ្យទាហានថៃរាយមីនថ្មី នៅតាមបន្ទាត់ព្រំដែនរបស់ខ្លួន នៅក្នុងទឹកដីរបស់ខ្លួន នៅតាមទីតាំងដែលខ្លួនឈរជើង ដោយចាត់ទុកថាមិនរំលោភលើអនុសញ្ញាទីក្រុង Ottawa នោះទេ ដើម្បីការពារទឹកដីខ្លួន ។ ហើយយើងចាំមើលថាតើ មានទាហានកម្ពុជាណា ដែលទៅជាន់មីនដាច់ជើងដូចទាហានថៃដែរឬទេ»?
លោក នួន ផារ័ត្ន បានដាក់ជាចំណោទថា ហេតុអ្វី? ពីព្រោះចាប់តាំងពីមានបទឈប់បាញ់ កម្ពុជាមិនបានចល័តទ័ពផ្តេសផ្តាស រក្សាបាននូវវិន័យ និងទីតាំងឈរជើងរបស់ខ្លួន ផ្ទុយមកវិញ ទាហានថៃទេតើ ដែលតែងតែរុលចូល ដើរចុះដើរឡើងខុសពីតម្រាយផ្លូវចាស់ ជាន់មីនចាស់បណ្តាលឱ្យដាច់ជើងដោយខ្លួនឯង រួចទម្លាក់បន្ទុកនេះមកលើកម្ពុជា ៕