ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
អាជ្ញាធរជាតិអប្សរាទល់ទ្រ និងអភិរក្សប្រាសាទបក្សីចាំក្រុងដែលប្រឈមហានិភ័យខ្ពស់
ថ្ងៃទី ៖ 10-11-2025, ដោយ​​ Dara007 , 50 Views
                     
សៀមរាបៈ អាជ្ញាធរជាតិអប្សរា តាមរយៈក្រុមការងារជំនាញបាននិងកំពុងទល់ទ្រ និងអភិរក្សជួសជុលប្រាសាទ បក្សីចាំក្រុង ខណៈដែលប្រាសាទឥដ្ឋដែលមានអាយុកាលជាង១ ០០០ឆ្នាំមួយនេះមានភាពទ្រុឌទ្រោមខ្លាំង។

ប្រធានគម្រោងអភិរក្សប្រាសាទបក្សីចាំក្រុង លោក ពុទ្ធ សុទ្ធ បានឱ្យដឹងថា ប្រាសាទនេះមានខឿនថ្មបាយក្រៀម៤ថ្នាក់ និងមានកម្ពស់សរុប ២៩,២០ម៉ែត្រ។ ការទល់ទ្រ និងអភិរក្សសង្រ្គោះបន្ទាន់នេះធ្វើឡើងបន្ទាប់ពីផ្នែកដំបូលនៃប្រាសាទនេះមានភាពទ្រុឌទ្រោមខ្លាំង។

បន្ទាប់ពីមានការត្រួតពិនិត្យត្រឹមត្រូវ និងហ្មត់ចត់ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា បានសម្រេចជាគោលការណ៍ ឱ្យមានក្រុមការងារទល់ទ្រអភិរក្សជាបន្ទាន់។

លោក ពុទ្ធ សុទ្ធ បន្ថែមថា កន្លែងហានិភ័យខ្លាំងនៅក្នុងប្រាសាទនេះ គឺនៅផ្នែកដំបូល និងផ្នែកខ្លះនៃជញ្ជាំង។ ដោយសារជាប្រាសាទខ្ពស់ ដូច្នេះគេត្រូវប្រើកម្លាំងពលករច្រើន ដើម្បីជញ្ជូនសម្ភារៈផ្សេងៗឡើងលើប្រាសាទ ហើយត្រូវសង់រន្ទា ដើម្បីរៀបចំទល់ទ្រ ទប់លំនឹងកំពូលប្រាសាទនេះ។

មន្រ្តីដដែលបានបញ្ជាក់ថា វាជាការសម្រេចចិត្តដ៏ល្អបំផុត និងទាន់ពេលវេលា ដើម្បីបង្ការហានិភ័យខ្ពស់ជាងនេះ ដែលតម្រូវឱ្យមានផែនការជួសជុល សម្រាប់ថ្ងៃអនាគតផងដែរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com