ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
រដ្ឋមន្ត្រីក្រសួងព័ត៌មានជំរុញឱ្យអ្នកសារព័ត៌មានទទួលបានបទពិសោធ និងចំណេះដឹងនៃព័ត៌មានក្លែងក្លាយត្រូវផ្សព្វផ្សាយចែករំលែកដល់អ្នកសារព័ត៌មានផ្សេងៗឱ្យបានទូលំទូលាយ
ថ្ងៃទី ៖ 31-10-2025, ដោយ​​ Dara007 , 33 Views
                     
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជំរុញឱ្យអ្នកសារព័ត៌មានដែលទទួលបានបទពិសោធ និងចំណេះដឹងនៃព័ត៌មានក្លែងក្លាយត្រូវផ្សព្វផ្សាយចែករំលែកដល់អ្នកសារព័ត៌មានផ្សេងៗឱ្យបានទូលំទូលាយ ដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយឱ្យកាន់តែមានប្រសិទ្ធភាព។ ការជំរុញរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននេះធ្វើឡើង បន្ទាប់ពីបានដំណើរការអស់រយៈពេល ២ថ្ងៃរួចមក ចំពោះការបើកវគ្គបណ្ដុះបណ្ដាលដល់សិក្ខាសាលាស្ដីពីការផ្ទៀងផ្ទាត់ព័ត៌មានជាវីដេអូ និងការប្រើប្រាស់បញ្ញាសប្បនិម្មិត( AI )ក្នុងប្រព័ន្ធផ្សព្វផ្សាយ ដែលរៀបចំឡើងដោយក្រសួងព័ត៌មាន ក្រោមកិច្ចសហការគាំទ្រពីក្រុមហ៊ុន Viory នារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នៅសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ក្រោមអធិបតីភាព និងវត្តមានអញ្ជើញចូលរួមពី លោកស្រី Nhishaeni Parmanadan តំណាងក្រុមហ៊ុន Viory ប្រចាំតបន់អាស៊ី និងវាគ្មិន ក្រុមការងារមកពីប្រទេស អេមីរ៉ាត់រួម។

លោករដ្ឋមន្រ្ដីមានប្រសាសន៍ថា អង្គសិក្ខាសាលារយៈពេល ២ថ្ងៃនេះបាន ចែករំលែកបទពិសោធ និងចំណេះដឹងអំពីដល់សិក្ខាកាមដែលជាអ្នកសារព័ត៌មាន បានយល់ដឹងបន្ថែមទៀតពីការកែសម្រួលព័ត៌មានប្រកបដោយគុណភាព ការវិភាគវីដេអូ និងការកំណត់ទីតាំងភូមិសាស្ត្រ ការផ្ទៀងផ្ទាត់ ព័ត៌មានជាមួយនឹងបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI) ការត្រួតពិនិត្យទិន្នន័យ Metadata និងពាក្យគន្លឹះ ព្រមទាំងការស្វែងរកព័ត៌មានតាមបណ្តាទំនាក់ទំនងសង្គម និងការប្រើប្រាស់ AI language models ប្រកបដោយប្រសិទ្ធភាព។

ទន្ទឹមនឹងនេះ លោករំពឹងថា ក្រោយពីអ្នកសារព័ត៌មានទទួលបានបទពិសោធ និងចំណេះដឹងនាពេលនេះរួចហើយ ដើម្បីយកចំណេះដឹងទាំងអស់នេះជួយចែករំលែកដល់អ្នកសារព័ត៌មានផ្សេងៗឱ្យបានទូលំទូលាយក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព។

លោកបញ្ជាក់ថា អ្នកសារព័ត៌មាននាពេលបច្ចុប្បន្ន និងនាពេលអនាគត គឺត្រូវតែពង្រឹងសមត្ថភាពឱ្យបានខ្លាំងក្លា ដើម្បីឆ្លើយតបភាពនៃបច្ចេកវិទ្យាទំនើបឥតឈប់ឈរ ពីព្រោះកិច្ចការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងនេះ មិនមែនធ្វើតែរាជរដ្ឋាភិបាល និងក្រសួងព័ត៌មាននោះទេ គឺរួមគ្នាធ្វើទាំងអស់គ្នាផងដែរ។

លោក ស្រេង ដារ៉ា នាយកសារព័ត៌មាន Cam Post បានប្ដេជ្ញាចិត្ដនឹងយកបទពិសោធន៍ និងចំណេះដឹងដែលទទួលបានរយៈពេល២ថ្ងៃនេះ ដើម្បីយកទៅអនុវត្ដ និងចែករំលែកដល់អ្នកសារព័ត៌មានក្នុងអាជីពផងដែរ។

លោកបានបញ្ជាក់ថា ព័ត៌មានក្លែងក្លាជាសត្រូវធំបំផុត មិនថាអ្នកសារព័ត៌មានអាជីព និងពលរដ្ឋនោះទេ ដែលធ្វើឱ្យមានការភ័ណ្ឌច្រឡំ ខូចសណ្ដាប់ធ្នាប់ និងបង្ករសន្ដិសុខនៅក្នុងសង្គមជាតិ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com