ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ស្ថានីយសាកអាគុយយានយន្តអគ្គិសនីល្បឿនលឿនឱ្យកាន់តែច្រើននៅទូទាំងប្រទេស
ថ្ងៃទី ៖ 31-10-2025, ដោយ​​ Dara007 , 29 Views
                     
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងរ៉ែ គ្រោងនឹងដាក់ស្ថានីយសាកអាគុយយានយន្តអគ្គិសនីល្បឿនលឿនឱ្យកាន់តែច្រើននៅទូទាំងប្រទេស ខណៈកំណើនយានយន្តអគ្គិសនីល្បឿនលឿនមានការកើនឡើង។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំបៃតង និងចីរភាពសកល ឆ្នាំ២០២៥ ដែលរៀបចំឡើងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែតុលា លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល មានប្រសាសន៍ថា អាជ្ញាធរអគ្គិសនី នឹងទម្លាក់កញ្ចប់ថវិកាទ្រង់ទ្រាយធំ ដើម្បីដាក់ពង្រាយស្ថានីយ បញ្ចូលថាមពលយានយន្តអគ្គិសនីល្បឿនលឿន តាមបណ្ដោយដងផ្លូវជាតិសំខាន់ៗទូទាំងប្រទេសកម្ពុជា ។

លោកបានបញ្ជាក់ថា ស្ថានីយ៍បញ្ចូលថាមពលយានយន្តអគ្គិសនីនេះ មានសមត្ថភាពបញ្ជូលថាមពល យានយន្តរយៈពេលត្រឹម៣០នាទី អាចបើកបរបានពី៣០០ ទៅ៤០០គីឡូម៉ែត្រ។

ទន្ទឹមនឹងនេះ ក្រសួងនឹងធ្វើការទម្លាក់ថ្លៃសាករថយន្ត ដើម្បីកុំឱ្យថ្លៃដូចបច្ចុប្បន្ន ១.៦០០រៀល, ១.៧០០រៀល ឬក៏២.០០០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ឱ្យមកនៅក្រោមនេះ។ យោងតាមរបាយការណ៍របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២៤ មានរថយន្តអគ្គិសនី(EV)ចុះបញ្ជីសរុប២.២៥៣គ្រឿង កើនលើសឆ្នាំ២០២៣ ចំនួន៦២០ភាគរយ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com