ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
អាជ្ញាធររាជធានីខេត្ត ពង្រឹងការគ្រប់គ្រង និងប្រើប្រាស់ប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ និងអង្កេតតាមដាន ស្ថានការណ៍គ្រោះមហន្តរាយឱ្យមានប្រសិទ្ធភាព
ថ្ងៃទី ៖ 31-10-2025, ដោយ​​ Dara007 , 43 Views
                     
ភ្នំពេញៈ អង្កការស្បៀងអាហារពិភពលោកប្រចាំកម្ពុជា( WFP ) ស្នើរឱ្យលើកកម្ពស់មន្ត្រីជំនាញថ្នាក់ក្រោមជាតិទាំង២៥ រាជធានីខេត្ត អំពីរបៀប គ្រប់គ្រង និងប្រើប្រាស់ប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ និងអង្កេតតាមដាន ស្ថានការណ៍គ្រោះមហន្តរាយ(ព្រីស៊ឹម)ឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីធានាការឆ្លើយតបនឹងការប្រែប្រួល អាកាសធាតុនៅកម្ពុជា ។

ក្នុងជំនួបសម្ដែងការគួរសម និងពិភាគ្សាការងារកិច្ចសហប្រតិបត្តិការលើវិស័យគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា ជាមួយលោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កាលពីរសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ លោកស្រី យ៉ុង ណានផាក នាយកអង្កការស្បៀងអាហារពិភពលោកប្រចាំកម្ពុជា(WFP) បានបញ្ជាក់ថា អំពី សកម្មភាពសហការគាំទ្រលើការពង្រឹងសមត្ថភាពលើការសម្របសម្រួលមនុស្សធម៌ សម្រាប់ការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ។

លោកស្រីបានបន្តថាការអនុវត្តន៍លើសមិទ្ធផលសំខាន់ៗដែលមានកន្លងមក និងរកអ្វីដែលថ្មីមកWFPបានសហការបន្តជាមួយ គ.ជ.គ.ម គឺជាការចូលចំណែកមួយដើម្បីរៀបចំ និងស្នើរឱ្យមន្ត្រីជំនាញរបស់គណៈកម្មាធិការជាតិគ្រប់គ្រង់គ្រោះមហន្តរាយជាអ្នកសម្របសម្រួលជាមួយក្រសួងស្ថាប័ននានាថ្នាក់ជាតិ ក្រោមជាតិនិងបណ្តុះបណ្តាលមន្ត្រី ថ្នាក់ខេត្ត ស្រុក និងឃុំ អំពីរបៀប គ្រប់គ្រង និងប្រើប្រាស់ប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ និងអង្កេតតាមដាន ស្ថានការណ៍គ្រោះមហន្តរាយ(ព្រីស៊ឹម) នៅគ្រប់ទាំង ២៥ រាជធានីខេត្ត គាំទ្រ និងធ្វើការផ្សព្វផ្សាយដល់ដំណើរការចុះឈ្មោះចូលក្នុងប្រព័ន្ធ ប្រកាសឱ្យដឹងមុន ១២៩៤ ដែលក្នុងខែវិច្ឆិកានេះ នឹងមានការដាក់បញ្ចូល លេខទូរស័ព្ទចំនួនប្រមាណ ៧០០,០០០ លេខ បន្ថែមចូលក្នុងប្រព័ន្ធ។

លោក គន់ គីម មានប្រសាសន៍គាំទ្រនិងស្វាគមន៏ដល់លោកស្រីនាយកថ្មីប្រចាំកម្ពុជានៃWFP ដែលបានមកចូលរួមការងារលើដៃគូរអភិវឌ្ឍនីជាមួយរាជរដ្ឋាភិបាលកម្ពុជាជាពិសេសមកគាំទ្របន្តសហការងារគ្រប់គ្រងគ្រោះមហន្តរាយ។

លោកបន្តថា គ.ជ.គ.ម. និង WFPកន្លងមកបានរួមទាំងកិច្ចការសំខាន់ៗ ដែលបានអនុវត្តរួមគ្នាការពង្រឹងសមត្ថភាព លើការងារគ្រប់គ្រងប្រព័ន្ធព័ត៌មានគ្រប់គ្រងគ្រោះ មហន្តរាយ តាមរយៈការរៀបចំ និងគាំទ្រលើការអនុវត្តប្រើប្រាស់ប្រព័ន្ធ ព័ត៌មានទាន់ហេតុការណ៍ និងអង្កេតតាមដានស្ថានការណ៍គ្រោះមហន្តរាយ (ព្រីស៊ឹម) ប្រព័ន្ធព័ត៌មានខូចខាត និងបាត់បង់ដោយគ្រោះមហន្ត រាយ (ខេមឌី) ប្រព័ន្ធប្រកាសឱ្យដឹងជាមុនគ្រោះមហន្តរាយ (១២៩៤)សហការ និងសម្របសម្រួលការដាក់បញ្ចូលការគ្រប់គ្រងហានិភ័យគ្រោះ មហន្តរាយ ក្នុងផែនការជាតិរួមចំណែកការឆ្លើយតបនឹងការប្រែប្រួល អាកាសធាតុនៅកម្ពុជា ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com