លោក នេត្រ ភក្រ្ដា បានគូសបញ្ជាក់ថា ក្រសួងព័ត៌មានបានដាក់គោលដៅចំនួន៣ ដើម្បីធ្វើយ៉ាងឱ្យប្រពលរដ្ឋកម្ពុជាទទួលបានព័ត៌មានគ្រប់ទម្រង់ទាំងព័ត៌មានបែបបុរាណ្យ និងសម័យប្រកបដោយសុវត្ថិភាព ។
រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បន្ថែមថា ការដាក់គោលដៅនេះ ដើម្បីធានាដល់សន្ដិសុខព័ត៌មាន និងសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋគ្រប់ទម្រង់ បន្ទាប់ពីប្រព័ន្ធបច្ចេកវិទ្យាកាន់តែរីកចំរើន និងកំណើនអ្នកសារព័ត៌មានកាន់តែកើនឡើង មានទាំងវិជ្ជាជីវៈ និងមិនមានវិជ្ជាជីវៈត្រឹមត្រូវ។ ដូច្នេះក្រសួងព័ត៌មានមានតួនាទីក្នុងការធានាសុវត្ថិភាពព័ត៌មានសម្រាប់អ្នកប្រើប្រាស់ ដើម្បីធ្វើការផ្ទៀងផ្ទាត់ព័ត៌មានក្លែងក្លាយជាវីដេអូ និងការប្រើប្រាស់បញ្ញាសប្បនិម្មិត AI ក្នុងប្រព័ន្ធផ្សព្វផ្សាយជាសាធារណៈ មានប្រភពពិត ត្រឹមត្រូវដល់ពលរដ្ឋ ជៀសវៀងធ្វើឱ្យមានភ័ណ្ឌច្រឡំតាមរូបភាពធ្វើព័ត៌មាននយោបាយ ដើម្បីជះឥទ្ធិពលទៅលើសាធារណៈមតិ និងបង្កើតព័ត៌មានក្លែងក្លាយដែលបំភ្លៃខុសពីការពិត។
សូមបញ្ជាក់ថា រយៈពេល៩ខែ ឆ្នាំ២០២៥នេះ ព័ត៌មានក្លែងក្លាយដែលបានកត់ត្រាចំនួន ២៨១០ ក្នុងនោះមានព័ត៌មានដែលផ្សាយពីរឿងនយោបាយ និងព្រំដែន ២១២២ករណីផងដែរ៕