ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សម្ដេចតេជោ៖ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ គឺយុទ្ធសាស្ត្រស្ងាត់តែមិនស្ងៀមរបស់នាយករដ្ឋមន្ត្រីកម្ពុជា
ថ្ងៃទី ៖ 26-10-2025, ដោយ​​ Dara007 , 37 Views
                     
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានប្រសាសន៍នៅលើបណ្ដាញសង្គមនាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ថា នេះជាការប្រមូលផលដើមរដូវនៃយុទ្ធសាស្ត្រ(ស្ងាត់តែមិនស្ងៀម)របស់នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតតាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃក្រោមការជួយរៀបចំរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែលជាប្រធានអាស៊ាននិងប្រធានាធិបតីអាមេរិកដូណាល់ត្រាំ។

សម្ដេចតេជោ បានបញ្ជាក់ថា ការរក្សាឱ្យបាននូវសន្តិភាពទាំងនៅផ្ទៃក្នុងប្រទេសទាំងជាមួយប្រទេសជិតខាងគឺជាអាទិភាពកំពូលរបស់យើង។

សូមបញ្ជាក់ថា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ីនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងលោក Anutin Charnvirakul នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រថៃ បានអញ្ជើញចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដោយមានការចូលរួមធ្វើជាសាក្សីពីលោក Donald J. Trump ប្រធានាធិបតីសហរដ្ឋអាម៉េរិក និង លោក Dato' Seri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានឆ្នាំ២០២៥ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com