ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជួបពិភាក្សាក្រៅផ្លូវការជាមួយ រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋហ្វីលីពីននៅប្រទេសម៉ាឡេស៊ី
ថ្ងៃទី ៖ 26-10-2025, ដោយ​​ Dara007 , 24 Views
                     
ភ្នំពេញៈ នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាក្រៅផ្លូវការជាមួយ លោកស្រី Ma. Theresa P. Lazaro រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋហ្វីលីពីន ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

ជំនួបក្រៅផ្លូវការនេះត្រូវបានធ្វើឡើងក្រោមបរិយាកាសស្និទ្ធស្នាល និងរីករាយបំផុត ហើយរដ្ឋមន្ត្រីការបរទេសទាំងពីរបានឆ្លៀតឱកាស ផ្លាស់ប្តូរនូវការជូនពរ និងការស្វាគមន៍រវាងគ្នាយ៉ាងកក់ក្តៅ ក្រោយពីជំនួបទ្វេភាគី នៅអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៨ និងកិច្ចប្រជុំពាក់ព័ន្ធ នៅខែកក្កដា ឆ្នាំ២០២៥។ លោកឧបនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាដោយជោគជ័យ របស់ លោក Ferdinand Romualdez Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និង លោកស្រីទីមួយ Louise Araneta-Marcos ដើម្បីបន្តពង្រឹងទំនាក់ទំនង និងលើកកម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការអោយកាន់តែជិតស្និទ្ធរវាងកម្ពុជា និង ហ្វីលីពីន៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com