នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម អគ្គស្នងការដ្ឋាននគរបាលជាតិសហការជាមួយគណកម្មការគ្រប់គ្រងល្បែងកម្ពុជា ចុះអនុវត្តតាមបទបញ្ជា របស់រាជរដ្ឋាភិបាល ០១បប ត្រង់ចំនុចទី៨ (គណកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាត្រូវពង្រឹងការគ្រប់គ្រងនិងត្រួតពិនិត្យទីតាំងកាសុីណូឬមណ្ឌល់ល្បែងពាណិជ្ជកម្មដែលមានអាជ្ញាបណ្ណទាំងអស់ដោយមិនឲមានដាច់ខាតនូវ (១)អំពើឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា (២)អំពើចាប់ជំរិត ធ្វើទារុណកម្ម និងបង្ខាំងមនុស្សខុសច្បាប់ (៣)អំពើជួញដូរមនុស្សនិងអាជីវកម្មផ្លូវភេទគ្រប់ទំរង់ (៤)អំពើរជួញដូរអាវុធ រក្សារទុកអាវុធ និងប្រើប្រាស់អាវុធដោយខុសច្បាប់ (៥)ការក៏សាងកម្លាំងខុសច្បាប់តាមរយះក្រុមហ៊ុនសន្តិសុខឯកជន និងការប្រើប្រាស់កម្លាំងសមត្ថកិច្ចបំពាក់ដោយអាវុធ និ(៦)អំពើរជួញដូរ ប្រើប្រាស់ និងរក្សារទុកគ្រឿងញៀន និងសារធាតុញៀនដោយខុសច្បាប់ នៅថ្ងៃ ព្រហស្បត៍ ទី ២៣ ខែតុលា វេលាម៉ោង ជាង៣រសៀល នៅទីតាំងកាសុីណូ លេជេនកាសុីហូថែល និងរីសត Legends casino hotel and resort ក៏មានកម្លាំងសមត្ថកិច្ច នគរបាល ផែនសន្តិសុខ ខេត្តព្រះសុីហនុ តាមបញ្ជាលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត គ្នាប្រហែលជិត៤០នាក់មកលោមពទ្ធ័កម្លាំងដែលកំពង់អនុវត្តតាមបទបញ្ជារបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ហើយក៏បាននាំខ្លួនកម្លាំងមានសមត្ថកិច្ចនគរបាលជាតិជាង១០នាក់ទៅស្នងការដ្ឋាននគរបាលខេត្តព្រះសុីហនុ ដើម្បីសួរនាំនិងធ្វើកិច្ចសន្យា ។ រង់ចាំមេីល ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បំភ្លឺ តេីព័ត៌មាននេះ ពិតទេ ? ៕