ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សម្ដេចតេជោ៖ កិច្ចព្រមព្រៀងទីក្រុងបារីសមិនអាចយកមកដោះស្រាយជម្លោះខ្មែរ-ថៃបានទេ
ថ្ងៃទី ៖ 24-10-2025, ដោយ​​ Dara007 , 55 Views
                     
ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអះអាងថា កិច្ចព្រមព្រៀងទីក្រុងបារីសមិនអាចយកមកដោះស្រាយជម្លោះខ្មែរ-ថៃបានទេ ខណៈកម្ពុជា-ថៃ ដែលជាម្ចាស់ហត្ថលេខី កំពុងមានទំនាស់ជាមួយគ្នានឹងលើកយកហេតុផលពីការគោរពអធិបតេយ្យភាពគ្នាយកត្រូវតែរៀងៗខ្លួន។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំព្រឹទ្ធសភា នីតិកាលទី៥ សម័យប្រជុំលើកទី៤ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ឥឡូវមានអ្នកអំពាវនាវឱ្យប្ដឹងទៅសហប្រធានកិច្ចព្រមព្រៀងទីក្រុងបារីស កោះប្រជុំជាបន្ទាន់ទាក់ទិនជាមួយនឹងការឈ្លានពានរបស់ប្រទេសជិតខាង ត្រូវហើយ ប៉ុន្តែសួរថា សហប្រធានគាត់ព្រមទេ ? សាកល្បងសួរទៅឥណ្ឌូនេស៊ី និង ទៅបារាំងមើល៍ តើគេព្រមកោះទេ ? ហើយហត្ថលេខី ទាំងឡាយគេព្រមចូលរួមទេ ? ហើយដោះរបៀបម៉េច ?  បើខាងថៃគេថា យើងរំលោភដីគេ យើងថាគេរំលោភដីយើង ចឹងគេៗ គោរពអធិបតេយ្យ របស់ខ្មែរតើ  ប៉ុន្តែខ្មែរ ទៅឈ្លានពានគេ អើ យើងៗថា គោរពអធិបតេយ្យ របស់ថៃតើ ប៉ុន្តែថៃឈ្លានពានយើង ចោទគ្នាតែរបៀបហ្នឹង ដោះស្រាយបានទេ ? វាដោះស្រាយមិនបានទេ ? ឥឡូវដំណើរការឈានទៅរកការស្រុះស្រួលគ្នា ដែលប្រជុំប៉ុន្មានថ្ងៃនេះ វាមានការស្រុះស្រួលច្រើនហើយ ហើយអាចនឹងថ្ងៃទី២៦នេះ នឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព»៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com