សម្តេចធិបតីមានប្រសាសន៍ថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅពោធិ៍ចិនតុងពុំបានលក់ទៅឱ្យវិស័យឯកជន និងអ្នកណាឡើយ គឺស្ថិតក្នុងអចលនទ្រព្យរបស់រដ្ឋ ដើម្បីទុកជាទុកបម្រុង សម្រាប់យន្ដហោះចុះចត និងទុកជាកន្លែងសួនលំហែរកាយ ហាត់ប្រាណរបស់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ។
សម្តេចធិបតីបានបញ្ជាក់ថា បច្ចុប្បន្នព្រលានចាស់រាជរដ្ឋាភិបាលបានចំណាយថវិកាក្នុងមួយឆ្នាំអស់៣លានដុល្លារ ដើម្បីថែទាំ និងការពារសន្ដិសុខ។
សម្តេចធិបតី ណែនាំឱ្យអាជ្ញាធររៀបចំទីតាំងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅពោធិ៍ចិនតុងធ្វើកន្លែងសួនលំហែរកាយជូនប្រជាពលរដ្ឋ។
សម្តេចធិបតី ប្រកាសគ្មានការលក់ដូរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅពោធិ៍ចិនតុងនោះទេ ហើយប្រាប់អាជ្ញាធរប្រយ័ត្នចាញ់បោកអ្នករត់ការប្លង់លក់ព្រលានចាស់ ខណៈកន្លងទៅមានជនខិលខូចបានក្លែងបន្លំឈ្មោះ និងហត្ថលេខា សម្ដេចធិបតី និងសម្ដេចតេជោ រត់ការលក់ដីធ្លីព្រលានចាស់នេះ ប៉ុន្ដែត្រូវបានឃាត់ខ្លួនដាក់ពន្ធនាគារហើយ៕