ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សម្តេចធិបតី និងលោកជំទាវបណ្ឌិតអញ្ចើញបើកសម្ពោធជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) 
ថ្ងៃទី ៖ 20-10-2025, ដោយ​​ Dara007 , 33 Views
                     
កណ្ដាលៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត  នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ  បានអញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីញបើកសម្ពោធជាផ្លូវការនៃអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

សម្តេចធិបតី និងលោកជំទាវបណ្ឌិតអញ្ចើញបើកសម្ពោធជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA)  ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត  នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ  បានអញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីញបើកសម្ពោធជាផ្លូវការនៃអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ អាកាសយានដ្ឋានអន្តរជាតិតេជោ គឺមិនមែនគ្រាន់តែជាច្រកទ្វារមួយទៅកាន់ ពិភពលោក នោះទេ ក៏ជាកាតាលីករសេដ្ឋកិច្ច និងជានិមិត្តរូបរបស់ប្រទេសជាតិ ប្រជាជន ស្ថេរភាព សន្តិភាព និងវឌ្ឍនភាព របស់ប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ និង សម្តេចធិបតី។

ក្រុមហ៊ុន OCIC ជាក្រុមហ៊ុនអភិវឌ្ឍអចលទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយ ដែលបានទទួល សិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍ និងសាងសង់អាកាសយានដ្ឋាន អន្តរជាតិ ដែល បច្ចុប្បន្ន មាន ឈ្មោះជាផ្លូវការថា អាកាសយានដ្ឋានអន្តរជាតិតេជោ Techo International Airport (TIA) ដែល ប្រសិទ្ធនាម ដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុម ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រ កម្ពុជា។

សូមបញ្ជាក់ថា ការវិនិយោគសាងសង់ TIA (ដំណាក់កាលទី ១) មានចំនួន ២៣០០លានដុល្លារអាមេរិក ដោយ រួមបញ្ចូលចំណាយសាងសង់ស្ថានីយ៍ អ្នកដំណើរស្ថានីយ៍អ្នកដំណើរពិសេស (VVIP Terminal) ទីលាន ចុះចតយន្តហោះ អគារ និងហេដ្ឋារចនាសម្ព័ន្ធ ទ្រទ្រង់ប្រតិបត្តិការអាកាសយានដ្ឋាន រួមមានផ្លូវ ស្ពានអាកាស ឃ្លាំងទំនិញ ចំណាយ ហិរញ្ញប្បទាន និង ចំណាយសម្រាប់ការផ្ទេរ ប្រតិបត្តិការ ពី អាកាសយាន ដ្ឋាន អន្តរជាតិ ភ្នំពេញ មក TIA។ ទុនវិនិយោគ គឺប្រើដើមទុនផ្ទាល់របស់ក្រុមហ៊ុន OCIC និងការចូល រួមទុន តាមរយៈ មូលបត្រ បំណុល ពីស្ថាប័នធនាគារ និងហិរញ្ញវត្ថុក្នុងស្រុក។ អាកាសយានដ្ឋានអន្តរជាតិស្តង់ដារកម្រិត4Fនេះ ត្រូវបានគ្រប់គ្រង និង សាងសង់ ទាំងមូល ដោយ ក្រុមហ៊ុន OCIC និងក្រុមហ៊ុន CAIC។ គម្រោងនេះ ក៏មានការចូលរួមពីក្រុមហ៊ុនអន្តរជាតិល្បីៗជាច្រើនដូចជា ក្រុមហ៊ុន Foster + Partners ជា ស្ថាបត្យករ នៃស្ថានីយ៍អ្នកដំណើរ ក្រុមហ៊ុន កាណាដា ATKINS ដែលជា Consultant  រៀបចំផែនការដើម ក្រុមហ៊ុនកូរ៉េ ខាងត្បូង Heerim Architects & Planners ដែលជា Consultant រៀបចំ គម្រោង នៅ ពេលសាងសង់ ក្រុមហ៊ុនហូឡង់ NACO ជាអ្នករៀបចំផែនការមេ (Master Planer)  ក្រុមហ៊ុន សិង្ហបុរី Changi ដែលជាអ្នកប្រឹក្សាលើផែន ការ អាជីវកម្ម ការរៀបចំ ទទួល វិញ្ញាបន បត្រ អាកាសចរ និង ការងារត្រៀមប្រតិបត្តិការ និងផ្ទេរពីព្រលានចាស់មកព្រលានថ្មី(ORAT,Operational Readiness and Airport Transfer) ។ ក្រុមហ៊ុន(China State Construction Third Engineering Bureau Co., Ltd.) ដែលមកពីប្រទេសចិន ជា ក្រុមហ៊ុន ម៉ៅការ សាងសង់ ស្ថានីយ៍ អ្នកដំណើរ ។ អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានសាងសង់ រួមមានបី ដំណាក់កាល ដោយដំណាក់ កាល ទី១ មានសមត្ថភាពអាចទទួលអ្នកដំណើរបាន ១៣លាននាក់ក្នុងមួយឆ្នាំ។

ដំណាក់កាលទី២ អាច ទទួលអ្នកដំណើរបាន ៣០លាននាក់ក្នុងមួយឆ្នាំ និងដំណាក់កាល ទី៣ អាចទទួលអ្នកដំណើរបាន ៥០លាននាក់ក្នុងមួយឆ្នាំ។ គោលដៅរួមរបស់ក្រុមហ៊ុន  CAIC និងប្រតិបត្តិករអាកាសយានដ្ឋាន Société Concessionnaire de l’Aéroport (SCA) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ VINCI Airports គឺធ្វើយ៉ាងណាបង្កើនចំនួន អ្នកដំណើរ នៅ TIA ពី ៥.៣ លាននាក់ ក្នុងឆ្នាំ២០២៥ដល់ ១០ លាននាក់នៅឆ្នាំ២០៣០។ គោលដៅមួយនេះ អាចសម្រេចទៅបានដោយការបង្កើនសមត្ថភាពក្រុមហ៊ុនអាកាសចរណ៍ និងទាក់ទាញ ក្រុមហ៊ុន អាកាសចរណ៍ ថ្មីៗ បន្ថែមទៀត ក្រោមការគាំទ្រពី រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងទេសចរណ៍ និងរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល (SSCA)៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com