ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ត្រីងៀត ត្រីស្រស់បង្កក ត្រីឆ្អើរ ត្រីផាត់ ផ្អក ប្រហុកសាច់ត្រីស្នាដៃកូនខ្មែរ ទទួលបានកិច្ចសន្យាបញ្ជាទិញពីអូស្ត្រាលី និងអាមេរិកជាង៣០តោនក្នុង១ឆ្នាំ
ថ្ងៃទី ៖ 10-09-2025, ដោយ​​ Dara007 , 55 Views
                     
សៀមរាបៈ ម្ចាស់សិប្បកម្មកែច្នៃត្រី សាន់នី ហ្វីស អះអាងថា ត្រីងៀត ត្រីស្រស់បង្កក ត្រីឆ្អើរ ត្រីផាត់ ផ្អក ប្រហុកសាច់ត្រីស្នាដៃកូនខ្មែរ ទទួលបានកិច្ចសន្យាបញ្ជាទិញពីអូស្ត្រាលី និងអាមេរិកចំនួនជាង៣០តោនក្នុង១ឆ្នាំ ខណៈដែលតម្រូវការទីផ្សារអន្តរជាតិមានការកើនឡើងលើសពីការរំពឹងទុក។

ក្នុងដំណើរទស្សនិច្ចសិក្សាទៅដល់ទីតាំងសិប្បកម្មកែច្នៃត្រី សាន់នី ហ្វ៊ីស(Sunny Fish) ស្ថិតនៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ដែលរៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម ហៅកាត់UNIDO ប្រចាំនៅកម្ពុជា, និងសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា នៅថ្ងៃទី១០ ខែកញ្ញានេះ លោកស្រី ស៊ឹម សិរីរត្ន ម្ចាស់សហគ្រាស សាន់នី ហ្វីស បានឱ្យដឹងថា សហគ្រាស សាន់នី ហ្វីស មានទីតាំងស្ថិតនៅសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប មានអាយុកាលប្រមាណ ២៥ឆ្នាំមកហើយ។

សហគ្រាសនេះ មានផលិតផលជាច្រើន ដូចជា ត្រីស្រស់បង្កក ត្រីងៀត ត្រីឆ្អើរ ត្រីផាត់ ផ្អក និងប្រហុកសាច់ត្រីជាដើម។ ក្រៅពីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក សហគ្រាសនេះ ក៏បាននាំចេញទៅលក់នៅក្រៅប្រទេសផងដែរ។ លោកស្រីបញ្ជាក់ថា បន្ទាប់ពីប្រជាពលរដ្ឋកម្ពុជា ធ្វើពហិកា មិនប្រើប្រាស់ផលិតផលពីប្រទេសថៃ គឺសហគ្រាសមិនមានកិច្ចសន្យាទេ ដោយបញ្ជាទិញជាង១០តោនតែប៉ុណ្ណោះ ប៉ុន្ដែឥឡូវអូស្ត្រាលី និងអាមេរិកបានចុះកិច្ចសន្យាបញ្ជាទិញពីចំនួន៣២ តោនក្នុង១ឆ្នាំ។

លោកស្រី អះអាងបន្ថែមថា ការណ៍ដែលសហគ្រាស សាន់នីហ្វីស អាចនាំចេញផលិតផលមួយចំនួន ទៅកាន់ទីផ្សារសហភាពអឺរ៉ុប ពីព្រោះតែផលិតផលជលផលទាំងនេះ ធានានូវសុវត្ថិភាពចំណីអាហារ និងគ្មានផ្ទុកសារធាតុគីមី ។ ក្រៅពីនេះ សហគ្រាសនេះ បានជួយលើកកម្ពស់ជីវភាពប្រជានេសាទ និងផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋ បានប្រាក់ចំណូលទ្រទ្រង់ជីវភាពគ្រួសារល្អប្រសើរជាងមុន។

លោកស្រី បានឱ្យដឹងបន្ថែមថា បន្ទាប់ពីមានការគាំទ្របច្ចេកទេស ថវិកា និងស្តង់ដារអនាម័យ ធានាបាននូវសុវត្ថិភាពចំណីអាហារ, សហគ្រាស សាន់នី ហ្វីស ក៏កំពុងត្រៀមទទួលបានវិញ្ញាបន័បត្រ បញ្ជាក់គុណភាពសុវត្ថិភាពពីសហភាពអឺរ៉ុប ដើម្បីនាំផលិតផលចូលទីផ្សារសហភាពអឺរ៉ុប កាន់តែទូលំទូលាយជាងមុន។ បើតាមយោងតាមមន្ត្រីជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ការរីកចម្រើនវិស័យកែច្នៃជលផល មានសារៈសំខាន់ជំរុញការនាំចេញ និងថែរក្សាសុខភាពសាធារណៈ ធានាបាននូវសុវត្ថិភាពចំណីអាហារ ។

កន្លងមកសិប្បកម្មមួយចំនួន បាននាំចេញផលិតផល ទៅប្រទេសចិន អូស្ត្រាលី និងប្រទេសមួយចំនួននៃសហភាពអឺរ៉ុប ។ មន្ត្រីដដែល បានបន្ដថា ផលិតជលផលកម្ពុជា បានអនុវត្តតាមនិយាមគុណភាព អនាម័យ សុវត្ថិភាព តាមនិយាមអន្តរជាតិ ដែលក្រសួង និងដៃគូសហការចង់បាន ដើម្បីធានាសុវត្ថិភាព សុខុមាលភាពអ្នកប្រើប្រាស់ ទាំងនៅក្នុងស្រុក និងអ្នកប្រើប្រាស់នៅក្រៅ ប្រទេស ងាយស្រួលពង្រីកទីផ្សារឱ្យបានកាន់តែធំទូលាយ ។

ទន្ទឹមនឹងនេះ លោក ឃួន អេវីរ៉ាត លេខាទីមួយ និងជាអនុប្រធានផ្នែកសហប្រតិបត្តិការនៃប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានថ្លែងថា សហភាពអឺរ៉ុបគាំទ្រដល់សហគ្រាសនេះ ក្នុងការអនុវត្ត និងទទួលបានវិញ្ញាបនបត្រ HACCP ដោយសាររាល់ផលិតផលម្ហូបអាហារដែលមានការបញ្ជាក់ពីវិញ្ញាបនបត្រនេះ ទើបអនុញ្ញាតឱ្យចូលទីផ្សារសហភាពអឺរ៉ុបបាន។ លោកថ្លែងដូច្នេះថា "វិញ្ញាបនបត្រ HACCPនេះ គឺសំខាន់មែនទែន ព្រោះថា បើសិនជាយើងចង់នាំចេញផលិតផលទៅកាន់ទីផ្សារអឺរ៉ុប គឺយើងត្រូវការការបង្ការ និងវិភាគជាមុននូវកត្តាគ្រោះថ្នាក់ និងហានិភ័យផ្សេងៗជាមុន ជាជាងនៅពេលមានគ្រោះថ្នាក់ ឬហានិភ័យកើតឡើងហើយទើបធ្វើការវិភាគ ឬត្រួតពិនិត្យជាក្រោយ"។

កញ្ញា អ៊ឹម រចនា រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា ត្រីងៀត ត្រីស្រស់បង្កក ត្រីឆ្អើរ ត្រីផាត់ ផ្អក ប្រហុកសាច់ត្រីស្នាដៃកូនខ្មែរ អាចទទួលស្គាល់ពីសហភាពអឺរ៉ុប នឹងងាយស្រួលនាំចេញទៅកាន់ទីផ្សារបណ្ដាប្រទេសផ្សេងៗទៀត ដើម្បីជួយជំរុញផលិតផលកម្ពុជាទៅទីផ្សារអន្ដរជាតិកាន់តែច្រើន។

សូមបញ្ជាក់ថា ក្រសួងកសិកម្ម និងអង្គការដៃគូ បានកំពុងអនុវត្តកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន (CAPFish) ដែលជាកម្មវិធីជលផលដ៏ធំមួយ គាំទ្រថវិកាពីសហភាពអឺរ៉ុប មានគោលបំណងរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចបានចក្ខុវិស័យរយៈ ពេលវែងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សន្តិសុខស្បៀង និងកាត់បន្ថយភាពក្រីក្រ។ គម្រោង មានគោលដៅអភិវឌ្ឍខ្សែច្រវាក់តម្លៃជលផលក្រោយប្រមូលផលប្រកបដោយបរិយាប័ន្ន ផ្តោតទៅលើការពង្រឹងសមត្ថភាពអាជ្ញាធរមានសមត្ថកិច្ច (FCA) ក្នុងការបង្កើតប្រព័ន្ធត្រួតពិនិត្យផ្លូវការដើម្បីបន្តជួយគាំទ្រ និងអភិវឌ្ឍសហគ្រាសជលផលក្រោយប្រមូលផលតាម រយៈការកសាងសមត្ថភាព ការអភិវឌ្ឍជំនាញ ការអនុវត្តប្រព័ន្ធសុវត្ថិភាពម្ហូបអាហារ ការបង្កើតយន្តការគាំទ្រ និងដាក់ចេញនូវកម្ម វិធីគាំទ្រសហគ្រាសជលផលខ្នាតតូច និងមធ្យមដើម្បីធានាឱ្យបាននូវនិរន្តរភាពសម្រាប់វិស័យនេះ។ គម្រោង មានគោលដៅអភិវឌ្ឍខ្សែច្រវាក់តម្លៃជលផលក្រោយប្រមូលផលប្រកបដោយបរិយាប័ន្ន ផ្តោតទៅលើការពង្រឹងសមត្ថភាពអាជ្ញាធរមានសមត្ថកិច្ច (FCA) ក្នុងការបង្កើតប្រព័ន្ធត្រួតពិនិត្យផ្លូវការដើម្បីបន្តជួយគាំទ្រ និងអភិវឌ្ឍសហគ្រាសជលផលក្រោយប្រមូលផលតាម រយៈការកសាងសមត្ថភាព ការអភិវឌ្ឍជំនាញ ការអនុវត្តប្រព័ន្ធសុវត្ថិភាពម្ហូបអាហារ ការបង្កើតយន្តការគាំទ្រ និងដាក់ចេញនូវកម្ម វិធីគាំទ្រសហគ្រាសជលផលខ្នាតតូច និងមធ្យមដើម្បីធានាឱ្យបាននូវនិរន្តរភាពសម្រាប់វិស័យនេះ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com