ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ម្សៅប្រហុកស្នាដៃកូនខ្មែរ ទទួលការគាំទ្រពីប្រជាពលរដ្ឋយ៉ាងខ្លាំង ទាំងក្នុងស្រុក និងក្រៅប្រទេស
ថ្ងៃទី ៖ 09-09-2025, ដោយ​​ Dara007 , 85 Views
                     
កំពង់ធំៈ ម្សៅប្រហុកស្នាដៃកូនខ្មែរ បានទទួលការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋ ទាំងក្នុងស្រុក និងក្រៅប្រទេសយ៉ាងខ្លាំង ដោយសារតែផលិតផលជលផលក្នុងស្រុកមានគុណភាពដល់សុខុមាលភាពខ្ពស់ ស្របពេលប្រជាពលរដ្ឋធ្វើ ពហិការ មិនប្រើប្រាស់ផលិតផល ពីប្រទេសថៃ ។

ក្នុងដំណើរទស្សនកិច្ចនៃគម្រោងអភិវឌ្ឍន៍ជលផល (CAPFISH-Capture)អនុវត្តរួមគ្នា ដោយ រដ្ឋបាលជលផល (FiA) និងអង្គការ UNIDO គ្នាំទ្រថវិកាដោយសហភាពអឺរ៉ុប នៅរសៀលថ្ងៃទី៩ ខែកញ្ញា លោក ចាវ សួស្តី បានឱ្យដឹងថា សិប្បកម្មកែច្នៃផល នេសាទ ចាវ សួស្តី  ស្ថិតនៅភូមិជីមាស ឃុំ ម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ បានចាប់ផ្តើម ប្រកបរបរផលជលផលនៅឆ្នាំ២០២១ ដោយផលិតប្រហុកម្សៅ ប្រើប្រាស់ផលិតផលក្នុងស្រុក ទាំងគ្រឿងផ្សំនិងរសជាតិធានានូវ អនាម័យ និងគុណភាពសុវត្ថិភាព ។ លោក បានបញ្ជាក់ទៀតថា ប្រហុកម្សៅ ប្រើប្រាស់ផលិតផលក្នុងស្រុក ផលិតពីត្រីឆ្តោ ផ្អាប់ជាមួយអំបិល ម្សៅអង្ករលីង ឬអង្ករ លីងបន្ទំទុកក្នុងពាងខាប់ជាច្រើនខែ។  ប្រហុកម្សៅនេះមានក្លិនឈួលមុត រសជាតិ ឆ្ងាញ់ដិតជាប់អណ្តាត ។

វត្ថុធាតុដើមផលិត ម្ចាស់សិប្បកម្មប្រ មូលទិញត្រីពីអ្នកនេសាទ និងវារីវប្បករក្នុងស្រុក។ ប្រហុកម្សៅមណ្ឌល ម្សៅត្រីប្រម៉ា និងផលិតផលប្រហុក ជាផលិតផលស្នូលរបស់សិប្បកម្មកែច្នៃផលនេសាទ ។ ប្រហុកចាវ សួស្តី បានកែច្នៃពីត្រីរ៉ស់ ត្រីឆ្តោ ត្រីប្រម៉ា និងកូនត្រីតូចៗ សម្រាប់ចែកចាយ តាមទីផ្សារមានតម្លៃទាប និងមធ្យមក្នុងស្រុក។

សិប្បកម្ម ក៏មានដៃគូ ចែកចាយតាមបណ្តាខេត្តចំនួន៣០ និងកំពុងរៀបចំចុះបញ្ជីដើម្បីផ្គត់ផ្គង់ចូលផ្សារទំនើប និងអតិថិជននៅក្រៅប្រទេសផងដែរ។

លោកចបន្ថែមថា បញ្ហាប្រឈមរបស់សហគ្រាស ដូចជាការខ្វះខាត ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីកែលម្អនិងពង្រីកចង្វាក់ផលិតកម្ម ដូចជាកន្លែងហាល សម្ងួត ម៉ាស៊ីនវេចខ្ចប់ ម៉ាស៊ីនច្រកផលិតផល ការផ្សព្វផ្សាយទីផ្សារ និងវិញ្ញាបនបត្រគុណភាពផល ផលិតផលជលផល (CQS) ជាដើម។

លោកសួស្តី បានបញ្ជាក់ទៀតថា សិប្បកម្មរបស់លោក មានសមត្ថភាពផលិតម្សៅប្រហុកឱ្យបានច្រើនតោនក្នុងមួយឆ្នាំ បន្ទាប់ពីមានការគាំទ្របច្ចេកទេស សំម្ភារដល់សិប្បកម្មរបស់លោក ដើម្បីបញ្ចេញផលិតផលទៅកាន់ទីផ្សារក្នុងស្រុក ដែលធានាដល់សុខុមាលភាព និងសុវត្ថិភាពចំណីអាហារ ដល់អ្នកទទួលទាន។

លោកសួស្តី បានបញ្ជាក់ថា បន្ថែមពីលើសម្ភារ បរិក្ខារដែលផ្តល់តាមរយៈកម្ម វិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ(ISF) គម្រោង CAPFISH-Capture គាំទ្រជំនួយបច្ចេកទេស លើការរៀបចំផែនការអាជីវកម្ម ការបណ្តុះបណ្តាលស្តីពីមូលដ្ឋានសុវត្ថិភាពម្ហូបអាហារ ការបង្វឹកដល់សហគ្រាស និងបុគ្គលិករបស់សិប្បកម្ម រួម ទាំងដៃគូអាជីវកម្ម។

សូមបញ្ជាក់ថា កញ្ចប់គាំទ្ររបស់គម្រោងបន្ថែមលើប្រាក់កម្ចីមានការធានាជួយរបស់គម្រោងបន្ថែមលើប្រាក់កម្ចីមានការធានា ជួយឱ្យសហគ្រាសកែលម្អទីតាំងនិងបរិក្ខារកែច្នៃរបស់ខ្លួនបាន ប្រសើរឡើងរួមទាំងការទទួលបានវិញ្ញាបនបត្រសុវត្ថិភាពម្ហូបអាហារ (CQS) កែលម្អការហាលសម្អាតផលិត ផលកាន់តែប្រសើរ រួមទាំង សម្ភារៈវេចខ្ចប់និងស្លាកសញ្ញាផលិតផលនិងបង្កើនសមត្ថភាពផលិតបានច្រើនតោនក្នុងមួយឆ្នាំ ជាមួយតម្លៃកាន់តែប្រសើរលើទីផ្សារ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com