ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាព្រលានដ៍ធំមហិមានៅអាស៊ី បានចាប់ផ្តើមបើកប្រតិបត្តិការជាផ្លូវការដំបូង
ថ្ងៃទី ៖ 09-09-2025, ដោយ​​ admin , 61 Views
                     
ភ្នំពេញ : អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាព្រលានយន្តហោះដ៍ធំមហិមានៅតំបន់អាស៊ី បានចាប់ផ្តើមបើកប្រតិបត្តិការជាផ្លូវការហើយនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងប្រជាជនកម្ពុជា និងពិភពលោក

ព្រឹត្តិការណ៍នេះមិនត្រឹមតែជាការទន្ទឹងរង់ចាំយូរឆ្នាំរបស់ប្រជាពលរដ្ឋទេ ប៉ុន្តែជាការបង្ហាញខ្លួនដ៏ធំរបស់ប្រទេសកម្ពុជាក្នុងវិស័យអាកាសចរណ៍ និងអភិវឌ្ឍន៍សេដ្ឋកិច្ច។ អាកាសយានដ្ឋានអន្តរជាតិតេជោ មានផ្ទៃដីសរុបប្រមាណ ២.៦០០ ហិកតា ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងផ្នែកមួយទៀតនៅស្រុកបាទី ខេត្តតាកែវ។

ការរៀបចំទីតាំងដ៏ធំទូលាយនេះ មានគោលបំណងឲ្យអាកាសយានដ្ឋានអាចឆ្លើយតបនឹងតម្រូវការកើនឡើងនៃអ្នកដំណើរនិងទំនិញអន្តរជាតិ។ បើទោះបីជាបានបើកប្រតិបត្តិការហើយក្តី តែពិធីសម្ពោធជាផ្លូវការនឹងត្រូវធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ខាងមុខ។

ពិធីនេះនឹងក្លាយជាការបង្ហាញជាផ្លូវការឱ្យពិភពលោកឃើញពីសមត្ថភាពថ្មីរបស់កម្ពុជា ក្នុងការទទួលភ្ញៀវទេសចរ និងអ្នកដំណើរចេញ–ចូលប្រទេសជាច្រើនលាននាក់ក្នុងមួយឆ្នាំ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com