ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ពិភពលោកគួរតែប្រុងប្រយ័ត្នចំពោះបញ្ហាសុវត្ថិភាព នៃបច្ចេកវិទ្យា និងកម្មវិធីថ្មីៗ
ថ្ងៃទី ៖ 08-09-2025, ដោយ​​ Dara007 , 45 Views
                     
ភ្នំពេញៈ កាលពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៥, ប្រព័ន្ធអ៊ីនធឺណេតផ្កាយរណប "Starlink" របស់ក្រុមហ៊ុន SpaceX កើតមានឧប្បត្តិហេតុជាប់គាំងភ្លាមៗ ដែលនាំទៅដល់ហេតុការដាច់បណ្តាញអ៊ីនធឺណិតជាសកល បង្កផលប៉ះពាល់ដល់ប្រទេស និងតំបន់ប្រហែល ១៤០ ដែលអូសបន្លាយអស់រយៈពេល ២ម៉ោងកន្លះ។

"ខ្ញុំសូមអភ័យទោសចំពោះការដាច់បណ្តាញអ៊ីនធឺណិត" លោក អេឡុនម៉ាសក៍ (Elon Musk) ដែលតែងតែមានទំនុកចិត្ត បានសុំទោសជាសាធារណៈនៅលើវេទិកាបណ្តេញ X ។ "ក្រុមហ៊ុន SpaceX នឹងចាត់វិធានការជាមូលដ្ឋានដើម្បីធានាថាឧប្បត្តិហេតុបែបនេះមិនកើតឡើងម្តងទៀតឡើយ។

" ឧបទ្ទវហេតុនេះ គឺជាឧបទ្ទវហេតុបច្ចេកទេសដ៏ធ្ងន់ធ្ងរបំផុត នៃប្រព័ន្ធ "Starlink" គិតចាប់តាំងពីក្រុមហ៊ុន ដំណើរការអាជីវកម្មរបស់ខ្លួនមក ដែលមិនត្រឹមតែបណ្តាលឱ្យមានការខាតបង់ផ្នែកសេដ្ឋកិច្ចដ៏ធំប៉ុណ្ណោះទេ ក៏បានបណ្តាលឱ្យប្រទេសនានាជុំវិញពិភពលោកទទួលបាននូវអារម្មណ៍ដោយផ្ទាល់ជាលើកដំបូង អំពីហានិភ័យដែលអាចកើតមានដោយសារប្រព័ន្ធអ៊ីនធឺណិតដែលមានមូលដ្ឋាននៅលើអាកាស។ ឧប្បត្តិហេតុដាច់បណ្តាញអ៊ីនធឺណេតភ្លាមៗនៃប្រព័ន្ធ "Starlink" បានធ្វើឱ្យពិភពលោកធ្លាក់ចូលទៅក្នុង "ការភ័យស្លន់ស្លោដោយសារបញ្ហាដាច់បណ្តាញអ៊ីនធឺណេត" ។

ឧប្បត្តិហេតុដាច់បណ្តាញអ៊ីនធឺណេត នៃប្រព័ន្ធ "Starlink" លើកនេះ មិនត្រឹមតែបណ្តាលឱ្យអ្នកប្រើប្រាស់ធម្មតានៅក្នុងប្រទេសផ្សេងៗជួបប្រទះនឹង "ការដាច់ទំនាក់ទំនង" ប៉ុណ្ណោះទេ ក៏ថែមទាំងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ សន្តិសុខ សាយប័រ (Cybersecurity)របស់រដ្ឋាភិបាល សហគ្រាស និងអង្គការអន្តរជាតិនៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោកផងដែរ។ ប្រព័ន្ធ "Starlink" គឺជាគម្រោងអ៊ីនធឺណេតផ្កាយរណបសកល ដែលដាក់ឱ្យដំណើរការដោយក្រុមហ៊ុន SpaceX ដែលមានគោលបំណងផ្តល់សេវាអ៊ីនធឺណេតល្បឿនខ្ពស់ និងភាពយឺតយ៉ាវ នៃការតភ្ជាប់ដែលមានកម្រិតទាប (Low latency) សម្រាប់ពិភពលោក តាមរយៈផ្កាយរណបគន្លងទាប ដែលមានចំនួនដល់ទៅជិតមួយម៉ឺនគ្រឿង។

ចាប់តាំងពីផ្កាយរណបចំនួន ៦០ គ្រឿងលើកដំបូងត្រូវបានបាញ់បង្ហោះក្នុងខែឧសភា ឆ្នាំ ២០១៩ មក ក្រុមហ៊ុន SpaceX បានបាញ់បង្ហោះផ្កាយរណបជាង ៩០០០ គ្រឿងរួចមកហើយ ដែលក្នុងនោះផ្កាយរណបជិត ៨០០០ គ្រឿង កំពុងស្ថិតក្នុងគន្លងតារាវិថី បម្រើដល់ជាង ៦០ប្រទេស និងតំបន់ជុំវិញពិភពលោក ដែលមានអ្នកប្រើប្រាស់លើសពី ៥ លាននាក់។ វាមិនត្រឹមតែផ្តល់បណ្តាញអ៊ីនធឺណេតល្បឿនលឿនសម្រាប់តំបន់ដាច់ស្រយាលប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងកាន់កាប់ទីតាំងសំខាន់មួយក្នុងវិស័យអាកាសចរណ៍ នាវាចរណ៍ យោធា និងវិស័យផ្សេងៗទៀត។

ការដាច់បណ្តាញអ៊ីនធឺណេតទ្រង់ទ្រាយធំ នៃប្រព័ន្ធ "Starlink" លើកនេះ បានចាប់ផ្តើមដោយអ្នកប្រើប្រាស់ធម្មតារាយការណ៍ពីការមិនអាចតភ្ជាប់ទៅកាន់សេវាអ៊ីនធឺណេត។

ក្នុងរយៈពេលត្រឹមតែកន្លះម៉ោងប៉ុណ្ណោះ ចំនួននៃរបាយការណ៍ស្តីពីការជាប់គាំងបានកើនឡើងយ៉ាងខ្លាំងពី ៧៨៣០ ដល់ ៦១៥០០ជាចំនួនខ្ពស់បំផុត ហើយអារម្មណ៍ភ័យស្លន់ស្លោបានរីករាលដាលយ៉ាងឆាប់រហ័សទូទាំងពិភពលោក។ លើសពីនេះទៀត ចាប់តាំងពីការផ្ទុះឡើង នៃជម្លោះរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ប្រព័ន្ធ "Starlink" បានក្លាយជា "ខ្សែជីវិត" នៃការទំនាក់ទំនងទូរគមនាគមន៍ក្នុងសមរភូមិសង្គ្រាមរបស់ប្រទេសអ៊ុយក្រែន --- កងទ័ពឈ្លបយកការណ៍ជួរមុខពឹងផ្អែកលើវា ដើម្បីបញ្ជូនរូបភាពសមរភូមិតាមពេលវេលាជាក់ស្តែង (Real-time), កងកម្លាំងដ្រូន (Drone) អនុវត្តការវាយប្រហារយ៉ាងជាក់លាក់តាមរយៈប្រព័ន្ធនាំផ្លូវរបស់វា ហើយសូម្បីតែប្រតិបត្តិការ នៃប្រព័ន្ធបញ្ជាពីខាងក្រោយក៏ពឹងផ្អែកជាខ្លាំងលើប្រព័ន្ធ"Starlink" ផងដែរ។ កងទ័ពអ៊ុយក្រែនប្រើប្រព័ន្ធ "Starlink" នៅជួរមុខ។

ការដាច់បណ្តាញអ៊ីនធឺណេតភ្លាមៗលើកនេះ បានបណ្តាលឱ្យដាច់ភ្លាមៗនូវតំណភ្ជាប់ទំនាក់ទំនងទូរគមនាគមន៍ នៃអង្គភាពប្រយុទ្ធជាច្រើនរបស់យោធាអ៊ុយក្រែន។ ក្រុមដ្រូន (Drone) បានបាត់បង់ការគ្រប់គ្រង ដោយសារតែការបាត់បង់សញ្ញា ហើយបេសកកម្មឈ្លបយកការណ៍មួយចំនួនត្រូវបានបង្ខំឱ្យផ្អាក។

មន្ត្រីម្នាក់មកពីក្រសួងការពារជាតិអ៊ុយក្រែន បាននិយាយនៅលើបណ្តាញសង្គមថា "នេះគឺជាការដាច់ទំនាក់ទំនងទូរគមនាគមន៍ដ៏ធ្ងន់ធ្ងរបំផុតចាប់តាំងពីកើតមានជម្លោះមក ដែលបាននាំមកនូវឧបសគ្គជាក់ស្តែងដល់ប្រតិបត្តិការជួរមុខ។"

ការដាច់បណ្តាញអ៊ីនធឺណេត នៃប្រព័ន្ធ "Starlink" លើកនេះ បានបន្លឺសំឡេងរោទិ៍អាសន្នសម្រាប់ពិភពលោក៖ ចំពោះបច្ចេកវិទ្យា ឬកម្មវិធីថ្មីណាមួយដាច់ខាតមិនត្រូវផ្តោតលើតែការអភិវឌ្ឍន៍បច្ចេកវិទ្យា ហើយមិនអើពើនឹងបញ្ហាសុវត្ថិភាពនៅក្នុងដំណើរការអភិវឌ្ឍន៍នោះទេ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com