ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សម្តេចតេជោ ចង់ឲ្យអាមេរិកបន្តតាមដានសកម្មភាពកំពុងមានឡើងនៅព្រំដែនកម្ពុជា-ថៃ
ថ្ងៃទី ៖ 05-09-2025, ដោយ​​ Dara007 , 61 Views
                     
ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញអារម្មណ៍ចង់ឲ្យមហាអំណាចសហរដ្ឋក្រោមការដឹកនាំរបស់លោកដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិកបន្តតាមដានសកម្មភាពនានាដែលកំពុងកើតមានឡើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងក្រោយបញ្ចប់ជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងលោកស្រី Bridgette L. Walker ភារធារីស្តីទីស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជានាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ថា សម្តេចតេជោបានថ្លែងអំណរគុណដល់រដ្ឋបាលឯកឧត្តម ដូណាល់ ត្រាំ និងរដ្ឋមន្រ្តីការបរទេសអាមេរិកដែលបានចាត់វិធានការណ៍ទាន់ពេលវេលាចំពោះជម្លោះព្រំដែនកម្ពុជា-ថៃ ព្រោះគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីអាមេរិកចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់នេះបានជួយទៅដល់ប្រជាពលរដ្ឋនិងទាហាននៃប្រទេសទាំងពីរមិនឲ្យបាត់បង់ជីវិតក្នុងសង្រ្គាមនៃបង្ហូរឈាមដាក់គ្នាបន្តទៀត។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ សម្តេចតេជោនៅតែបង្ហាញក្តីបារម្ភផងដែរ ចំពោះព្រឹត្តិការណ៍ថ្មីៗនេះបង្កដោយយោធាថៃនៅតែបន្តសកម្មភាពរាយបន្លាលួសចូលក្នុងដែនអធិបតេយ្យកម្ពុជា ។

លោក ជា ធីរិទ្ធគូសបញ្ជាក់ថា សំឡេង“សម្តេចតេជោបានបង្ហាញក្តីព្រួយបារម្ភចំពោះស្ថានការណ៍ចុងក្រោយ នៃបញ្ហាព្រំដែនកម្ពុជានិងថៃ ជាពិសេសការបន្តដាក់បន្លាលួសដែលជាចំណុចមួយសម្តេចបារម្ភពីបញ្ហានេះ ។ ដោយសម្តេចចង់ឲ្យសហរដ្ឋអាមេរិកបន្តតួនាទីនេះ ហើយតាមដានយកចិត្តទុកដាក់បញ្ហាកំពុងកើតមានឡើងនេះ ដើម្បីធ្វើយ៉ាងណាធានាឲ្យបាននូវការគោរពបទឈប់បាញ់យ៉ាងពេញលេញ”។

ចំពោះបទឈប់បាញ់នេះ សម្តេចតេជោបានប្រាប់លោកស្រីភារធារីស្តីទីស្ថានទូតសហរដ្ឋអាមេរិកថា កម្ពុជាបានខិតខំអត់ធ្មត់យ៉ាងខ្លាំង ដើម្បីធានាដល់ការគោរពបទឈប់បាញ់ដែលបានព្រមព្រៀងជាមួយគ្នារវាងកម្ពុជា-ថៃ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ។

សម្តេចតេជោនៅតែបង្ហាញការតាំងចិត្តចង់ឲ្យស្ថានភាពព្រំដែនកម្ពុជា-ថៃវិលត្រឡប់ទៅដូចពេលមុនដែលមិនទាន់មានការផ្ទុះអាវុធដាក់គ្នារវាងកងទ័ពទាំងពីរ ។

ជាការឆ្លើយតបលោកស្រី ភារធារីស្តីទីស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានថ្លែងថា ទាំងឯកឧត្តមដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និងរដ្ឋមន្រ្តីការបរទេសអាមេរិកបានយកចិត្តទុកតាមដានជាប់ជាប្រចាំចំពោះស្ថានព្រំដែនកម្ពុជា-ថៃ ។

លោកស្រីបន្តថា អាមេរិកចង់ឃើញស្ថានភាពព្រំដែននៃប្រទេសទាំងពីរវិលមករកប្រក្រតីភាពឡើងវិញ ដើម្បីសេចក្តីសុខប្រជាពលរដ្ឋនៅតាមបន្ទាប់ព្រំដែន។ លោកស្រីបញ្ជាក់ថា អាមេរិកនៅតែចង់បន្តតួនាទីដោះស្រាយបញ្ហាព្រំដែនជាមួយភាគីកម្ពុជា៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com