ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
អ្នកនាំពាក្យក្រសួងការងារ អំពាវនាវឱ្យវិស័យឯកជនផ្ដល់ព័ត៌មានអំពីតម្រូវការបុគ្គលិក-កម្មករមកកាន់ក្រសួង ដើម្បីជំរុញឱកាសជូនពលករ
ថ្ងៃទី ៖ 04-09-2025, ដោយ​​ Dara007 , 50 Views
                     
ភ្នំពេញៈ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់ម្ចាស់សិប្បកម្ម, អាជីវកម្ម, ភោជនីយដ្ឋាន, អាហារដ្ឋាន, ការដ្ឋានសំណង់ និងកសិដ្ឋានជាដើម សូមជួយសហការផ្ដល់ព័ត៌មានអំពីតម្រូវការបុគ្គលិក-កម្មករ មកកាន់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីអាចឱ្យក្រសួងស្វែងរកជូន ហើយក៏ជាការផ្ដល់ឱកាសការងារជូនដល់ពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃវិញដែរ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងថា ពលករខ្មែរ បានត្រឡប់ចូលមកក្នុងប្រទេសវិញយ៉ាងគំហុក បន្ទាប់ពីប្រទេសកម្ពុជា និងប្រទេសថៃ មានជម្លោះព្រំដែនជាមួយគ្នាមក។ ក្នុងចំណោមបងប្អូនពលករដែលត្រឡប់មកវិញទាំងនោះ មានមួយចំនួនបានទទួលការងារធ្វើក្នុងស្រុកភ្លាមៗ និងមួយចំនួនទៀតនូវមិនទាន់ទទួលបានការងារ នៅឡើយ។ សម្រាប់បងប្អូនពលករដែលទទួលបានការងារទាំងនោះ ភាគច្រើនជាការងារក្នុងរោងចក្រ-សហគ្រាស ដែលបានចុះបញ្ជីក្នុងក្រសួង-ស្ថាប័នពាក់ព័ន្ធ។ រីឯការងារផ្សេងទៀត ដែលស្ថិតនៅក្នុងសិប្បកម្ម, អាជីវកម្ម, ការដ្ឋានសំណង់ និងកសិដ្ឋាន ដែលស្ថិតនៅក្រៅប្រព័ន្ធនោះ គឺក្រសួងមិនទាន់មានរបាយការណ៍ ឬតួលេខជាក់ណាមួយនៅឡើយទេ។នេះបើតាមការកត់សម្គាល់របស់អ្នកនាំពាក្យក្រសួងការងារ។

លោក ស៊ុន មេសា «ខ្ញុំសូមអំពាវនាវដល់បងប្អូនដែលជាម្ចាស់សិប្បកម្ម, អាជីវកម្ម, ភោជនីយដ្ឋាន, អាហារដ្ឋាន, ការដ្ឋានសំណង់ និងកសិដ្ឋានជាដើម សូមជួយផ្ដល់ព័ត៌មានអំពីតម្រូវការកម្លាំងពលកម្ម នៅក្នុងទីតាំងរបស់ខ្លួន ដើម្បីអាចឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរកជូន ហើយក៏ជាការផ្ដល់ឱកាសការងារដល់បងប្អូនពលករយើង ដែលត្រឡប់មកពីប្រទេសថៃមានការងារធ្វើគ្រប់ៗគ្នា»។

អ្នកនាំពាក្យក្រសួងការងារ ចាត់ទុកការជួយសហការផ្ដល់ព័ត៌មាននេះ គឺជាការរួមចំណែកយ៉ាងសំខាន់នៅក្នុងការជួយស្វែងរកការងារឱ្យបងប្អូនពលកររបស់យើងដែលត្រឡប់មកវិញ ដែលជាប្រភពការងារដ៏ច្រើនមួយបន្ថែមទៀត ក្រៅពីការងារនៅតាមរោងចក្រ-សហគ្រាស ដែលស្ថិតនៅក្នុងប្រព័ន្ធ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com