ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
លោក ស សុខា ចុះពិនិត្យការត្រៀមលក្ខណៈរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
ថ្ងៃទី ៖ 04-09-2025, ដោយ​​ Dara007 , 36 Views
                     
ភ្នំពេញៈ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ នេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យការត្រៀមលក្ខណៈអនុវត្តតួនាទី ភារកិច្ចរបស់មន្ត្រីអន្តោប្រវេសន៍ តាមទីតាំងសំខាន់ៗ នៅអាកាសយានដ្ឋានអន្តរជាតិដ៏ធំមួយនេះ។

ទីតាំងសំខាន់ៗ ដែលលោកអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី បានចុះពិនិត្យនោះរួមមាន៖ ស្ថានីយចេញដំណើរ ទីតាំង Check In ទីតាំង ត្រួតពិនិត្យ x-ray ទីតាំងត្រួតពិនិត្យអន្តោប្រវេសន៍ (ទិដ្ឋាការចេញ បញ្ជរបែបបទចេញ និង Smart Gate) ទីតាំងច្រកអាទិភាព (Fast Track) ទីតាំងអាហាដ្ឋាន (Premium Loung & Food Court) និងបន្ទប់សេនាការរបស់ប៉ុស្តិ៍ច្រកទ្វារ និងបន្ទប់ CCTV កន្លែងបំពេញបែបបទចេញពីប្រទេសរបស់អ្នកដំណើរ ឆ្លងកាត់តាមបញ្ជរ និង Smart Gate ព្រមទាំងពិនិត្យការអនុវត្តការងារ របស់មន្ត្រី និងស្ថានភាព អ្នកដំណើរតាមរយៈ កាមេរ៉ា CCTV។

ក្រៅពីទីតាំងស្ថានីយចេញដំណើរ លោកបានបន្តអញ្ជើញពិនិត្យស្ថានីយ៍អ្នកដំណើរមកដល់ មានជាអាទិ៍ ទីតាំងបំពេញសលាកបត្រអេឡិចត្រូនិចចូល ព្រះរាជាណាចក្រកម្ពុជា (CeA) ទីតាំងផ្តល់ទិដ្ឋាការពេលមកដល់ ទីតាំងត្រួតពិនិត្យអន្តោប្រវេសន៍ (បញ្ជរបែបបទចូល និង Smart Gate) និងទីតាំង យកអីវ៉ាន់/វាលី។

លោក ក៏បានពិនិត្យដំណើរការនៃការបំពេញ CeA ដំណើរការនៃការផ្តល់ទិដ្ឋាការ ដំណើរការនៃ ការបំពេញបែបបទចូលប្រទេសរបស់អ្នកដំណើរឆ្លងកាត់តាមបញ្ជរ និងSmart Gate ព្រមទាំងស្ថានីយប្រតិភូជាន់ខ្ពស់ (VIP)  ។

ក្នុងឱកាសនោះ លោកកោតសរសើរ ចំពោះថ្នាក់ដឹកនាំនិងមន្ត្រីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ទាំងលោករដ្ឋលេខាធិការទទួលបន្ទុក លោកអនុរដ្ឋលេខាធិការ និងជាពិសេសលោកអគ្គនាយកអន្តោប្រវេសន៍ដែលបានរៀបចំការត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយ ស្របតាមផែនការរបស់ក្រសួងមហាផ្ទៃ ជាពិសេសការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប។ សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ មានផ្ទៃដី ២ ៦០០ហិកតា ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងមួយផ្នែកស្ថិតនៅស្រុកបាទី ខេត្តតាកែវ។ គ្រោងនឹងបើកឱ្យប្រតិបត្តិការនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ និងសម្ពោធជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ដើម្បីទទួលអ្នកដំណើរផ្លូវអាកាសចេញ-ចូលប្រទេសកម្ពុជា៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com