នាពេលនោះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានសំណេះសំណាលសួរសុខទុក្ខ ព្រមទាំងជូនពរដល់លោកស្រីនិងបុត្រ សូមឲ្យមានសុខភាពល្អ ហើយក៏បាននាំថវិកាចំនួន៤០០,០០០រៀល(សែសិបមុឺនរៀល) និងសម្ភារៈរួមមាន(ទឹកសុទ្ធ ០២កេស, មីជាតិ ០២កេសនិង ភេសជ្ជះ ០២កេស)ក្នុងការសួរសុខទុក្ខនោះផងដែរ។
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្ទាប់ពីដឹកនាំក្នុងការបំពេញតួនាទី ភារកិច្ច ការងារក្នុងអង្គភាព ជានិច្ចជាកាល លោក តែងតែដឹកនាំក្រុមការងារចូលរួមការងារមនុស្សធម៍ជាញឹកញាប់ក្នុងការជួយសង្រ្គោះបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពទីទាល់ក្រ ជួបការលំបាក ខ្វះខាតក្នុងជីវភាពរស់នៅ និងមានបញ្ហាផ្សេងៗ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ នឹងជាពិសេសយកចិត្តទុកដាក់បំផុតរាល់សមាជិកអាវុធហត្ថនិងក្រុមគ្រួសារ ដែលមានបញ្ហាសុខភាពឬរាល់បញ្ហាផ្សេងៗលោកតែងតែចុះសួរសុខទុក្ខដោយផ្ទាល់ និងឧបត្ថម្ភជាថវិការ សម្ភារៈផ្សេងៗនិងគ្រឿងឧបភោគបរិភោគផងដែរ៕