ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
UN បាននិងកំពុងយកចិត្តទុកដាក់ចំពោះជម្លោះព្រំដែនកម្ពុជា-ថៃ និងបានទទួលយកសំណើរបស់ភាគីទាំងពីរ ស្តីពីការអនុវត្តបទឈប់បាញ់ ចៀសវាងប្រើកម្លាំងនៅតំបន់មិនទាន់ដាច់ស្រេច
ថ្ងៃទី ៖ 02-09-2025, ដោយ​​ Dara007 , 69 Views
                     
ភ្នំពេញៈ លោក មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងជំនួបទ្វេភាគីជាមួយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត, អគ្គលេខាធិការអង្គការសហប្រជាជាតិ បាននិងកំពុងយកចិត្តទុកដាក់ចំពោះជម្លោះព្រំដែនកម្ពុជា-ថៃ និងបានទទួលយកសំណើរបស់ភាគីទាំងពីរ ស្តីពីការអនុវត្តបទឈប់បាញ់ ចៀសវាងប្រើកម្លាំងនៅតំបន់មិនទាន់ដាច់ស្រេច។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីលទ្ធផលកិច្ចប្រជុំអង្គការសហប្រតិបត្តិការសៀងហៃ-បូក នៅយប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ លោក មាស សុភ័ណ្ឌ, អគ្គលេខាធិការអង្គការសហប្រជាជាតិ បានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មក្នុងនាមជាសមាជិកអង្គការពិភពលោក ក្នុងកិច្ចការជាច្រើន។

ពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ, អគ្គលេខាធិការរូបនេះ បានបញ្ជាក់ថាលោកផ្ទាល់ បាននិងកំពុងបន្តតាមដានយកចិត្តទុកដាក់លើករណីនេះ។

លោកក៏បានទទួលយកសំណើរបស់ភាគីទាំងពីរ អនុវត្តបទឈប់បាញ់ ជៀសវាងការប្រើប្រាស់កម្លាំងយោធាដោះស្រាយបញ្ហាព្រំដែន ដែលមិនទាន់ដាច់ស្រេច ជាពិសេសតំបន់ដែលមានប្រជាពលរដ្ឋកំពុងរស់នៅ។

ជាមួយគ្នានេះ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានលើកទឹកចិត្តដល់ភាគីទាំងពីរដោះស្រាយដោយសន្តិវិធី តាមយន្តការដែលមានស្រាប់គឺ គណៈកម្មការព្រំដែនចម្រុះកម្ពុជា-ថៃ JBC ដោយផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងកម្ពុជា-ថៃ ដែលមានជាធរមាននៃសន្ធិសញ្ញាពាក់ព័ន្ធ និងច្បាប់អន្តរជាតិ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com