ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
លោក ស៉ី ជិនពីង គាំទ្របទឈប់បាញ់កម្ពុជា-ថៃ គាំទ្រយន្ដការសង្កេតការណ៍បទឈប់បាញ់របស់អាស៊ាន និងគាំទ្រឱ្យរៀបចំបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ឱ្យបានឆាប់
ថ្ងៃទី ៖ 02-09-2025, ដោយ​​ Dara007 , 57 Views
                     
ភ្នំពេញៈ លោក ស៉ី ជិនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន បានប្រកាសអំពីជំហរនៃការគាំទ្របទឈប់បាញ់កម្ពុជា-ថៃ, គាំទ្រយន្ដការសង្កេតការណ៍បទឈប់បាញ់របស់អាស៊ាន និងគាំទ្រឲ្យរៀបចំបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលដឹកនាំដោយប្រទេសម៉ាឡេស៉ី ក្នុងនាមជាប្រធានអាស៊ានប្ដូរវេនឱ្យបានឆាប់ៗក្នុងពេលខាងមុខនេះ។

លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបង្ហាញអំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ចិន គាំទ្របទឈប់បាញ់រវាងកម្ពុជា-ថៃ និងគាំទ្រយន្ដការសង្កេតការណ៍បទឈប់បាញ់របស់អាស៊ាន និងគាំទ្រការរៀបចំបង្កើតក្រុមសង្កេតការណ៍អាស៊ាន AOT ដែលដឹកនាំដោយម៉ាឡេស៉ី ឲ្យបានឆាប់»។

លោក មាស សុភ័ណ្ឌ បានបន្ថែមថា ក្នុងជំនួបនោះ ប្រធានាធិបតី ស៉ី ជិនពីង បានសម្ដែងនូវការស្វាគមន៍ប្រកបដោយមនោសញ្ចាតនាយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដែលបានឆ្លៀតឱកាសដ៏មមាញឹក អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល SCO នៅសាធារណរដ្ឋប្រជាមានិតចិន។

លោក ស៉ី ជិនពីង បានបញ្ជាក់ថា មិត្តចិនគាំទ្រចំពោះកម្ពុជា ក្នុងការកសាង និងពង្រឹងសមត្ថភាព អភិវឌ្ឍន៍ដោយម្ចាស់ការណ៍លើខ្លួនឯង និងគាំទ្រកម្ពុជាក្នុងការការពារអធិបតេយ្យជាតិរបស់ខ្លួន។

ទន្ទឹមនឹងនេះ ចិនក៏បានប្រកាសផ្ដល់ជំនួយមនុស្សធម៌ ចំនួន២០លានយ័នដល់កម្ពុជា (ប្រមាណជាង១៣ម៉ឺនដុល្លារអាមេរិក) ដើម្បីជួយស្ដារឡើងនូវការរាល់ការខូចខាត និងជួយដល់ទុកលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះ ពីការប៉ះទង្កិចប្រដាប់អាវុធកាលពីចុងខែកក្កដា កន្លងទៅ។ លោកបានបន្ដថា ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពគ្នា ក្នុងការបន្ដពង្រឹង ពង្រីកនូវកិច្ចសហប្រតិបត្តិការកាន់តែស៉ីជម្រៅ លើវិស័យអាទិភាពនានា រួមមាន វិស័យនយោបាយការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងវិស័យសន្ដិសុខ ការពារជាតិជាដើម៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com