គួរឱ្យដឹងថា ក្រុមអ្នកសារព័ត៌មាន មកពីតំបន់អាស៉ី បានចុះសិក្សានៅទីវាលផ្ទាល់ របស់អ្នកសារព័ត៌មាន បានផ្តល់ឱកាសដល់ក្រុមអ្នកសារព័ត៌មានក្នុងការ ស្វែងយល់ស៊ីជម្រៅមួយកម្រិតទៀត ដោយផ្សារភ្ជាប់ទ្រឹស្តី និងការអនុវត្តពាក់ព័ន្ធនឹងការរាយកាណ៍ព័ត៌មានក្នុងស្ថានភាពតានតឹង និងជម្លោះព្រំដែន។
ក្នុងកម្មវិធីទាំងមូល អ្នកសារព័ត៌មានពីបណ្តាប្រទេសក្នុងតំបន់ ក៏បានចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗពាក់ព័ន្ធនឹងប្រធានបទឱ្យគ្នាទៅវិញទៅមកផងដែរ៕