ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ក្រសួងការងារ៖ អ្នកវិនិយោគអន្ដរជាតិ គួរសម្លឹងមើលសក្ដានុពលកម្លាំងពលកម្មជំនាញរបស់កម្ពុជា ដើម្បីបោះទុកវិនិយោគ
ថ្ងៃទី ៖ 20-08-2025, ដោយ​​ Dara007 , 72 Views
                     
ភ្នំពេញៈ អ្នកនាំពាក្យក្រសួងការងារ ថ្លែងថា អ្នកវិនិយោគអន្ដរជាតិ គួរសម្លឹងមើលសក្ដានុពលកម្លាំងពលកម្មជំនាញរបស់កម្ពុជា ដើម្បីបោះទុកវិនិយោគ ដែលជាឱកាសមាសសម្រាប់ធ្វើវិនិយោគ។

ប្រាប់អ្នកសារព័ត៌មានក្នុងកិច្ចសម្ភាសន៍លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជំរុញឱ្យអ្នកវិនិយោគិនអន្ដរជាតិ គួរសម្លឹងមើលឱ្យបានខ្លាំងបន្ថែមទៀត ក្នុងការមកបណ្ដាក់ទុកវិវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាឱ្យបានកាន់តែច្រើន  ដើម្បីចាប់ឱកាសមាសដែលកម្ពុជាកំពុងមានសក្ដានុពលយ៉ាងខ្លាំងក្លានាពេលបច្ចុប្បន្ននេះ។ លោក បានអះអាងថា ឱកាសមាសរបស់កម្ពុជានាពេលបច្ចុប្បន្ននេះ គឺមានកម្លាំងពលកម្មជំនាញមានយ៉ាងច្រើនបានត្រឡប់មកពីប្រទេសថៃមកកម្ពុជាវិញ ដែលពិភពលោកកំពុងមានតម្រូវការកម្លាំងពលកម្ម  និងលក្ខខណ្ឌពិសេសការនាំចេញទំនិញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកត្រឹមតែ១៩ភាគរយតែប៉ុណ្ណោះ បើប្រៀបធៀបជាបណ្ដាប្រទេសផ្សេងៗ គឺកម្ពុជាមានកម្រិតទាបជាងគេ ក្នុងនោះប្រទេសកម្ពុជា ក៏មានសុខសន្ដិភាពពេញលេញផងដែរ។

ទន្ទឹមនឹងនេះ ក្រសួងការងារក៏បានលុបចោលសេវាជាច្រើន ដើម្បីជួយសម្រួលដល់ក្រុមហ៊ុនរោងចក្រសហគ្រាសវិនិយោគនៅកម្ពុជា។ លោក បានគូសបញ្ជាក់ថា កត្ដាទាំងនេះ នឹងធ្វើឱ្យក្រុមហ៊ុនរោងចក្រសហគ្រាសដែលមកបណ្ដាក់ទុកវិនិយោគនៅកម្ពុជាទទួលបានឱកាសមាស ដើម្បីអាចវិនិយោគមានផលចំនេញយ៉ាងច្រើន ដែលជាបំណងសំខាន់ក្នុងការធ្វើការវិនិយោគរបស់ខ្លួន។

លោកថ្លែងថា «ឥឡូវកម្លាំងពលកម្មកម្ពុជាត្រឡប់មកកម្ពុជាវិញច្រើនហើយ ដែលវាជាឱកាសមួយដែលធ្វើឱ្យអ្នកវិនិយោគិនមើលឃើញពីកម្ពុជាមានកម្លាំងពលកម្មជាច្រើននេះ សុំមកបោះទុកវិនិយោគដែលកម្ពុជាមានកម្លាំងជំនាញដែលពិភពលោកកំពុងខ្វះកម្លាំងពលកម្ម ប៉ុន្ដែកម្ពុជាបែរជាសម្បូរ ដើម្បីធ្វើឱ្យមានផលិតភាពខ្ពស់ ហើយអ្នកចំនេញ គឺអ្នកវិនិយោគ នេះគឺជាឱកាសមាសរបស់កម្ពុជាមួយ និងឱកាសមាសរបស់អ្នកវិនិយោគ ហើយលក្ខខណ្ឌពិសេសការនាំចេញទំនិញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកត្រឹមតែ១៩ភាគរយតែប៉ុណ្ណោះ ដែលជាឱកាសមានប្រៀបក្នុងការប្រគួតប្រជែង និងកម្លាំងពលកម្មជំនាញ មានការថែទាំសុខភាពល្អ ដែលរោងចក្រសហគ្រាសចង់បាន នេះបង្ហាញពីឱកាសមាសរបស់វិនិយោគិនបោះទុននៅកម្ពុជា»។

សូមបញ្ជាក់ថា ក្នុងរយៈពេល២២ខែ នៃរាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី មានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះរោងចក្រសហគ្រាស មានការកើនឡើងប្រមាណ ៥៣៥៦ រោងចក្រ គឺបានកើនឡើងពី ៤០៣០០ ទៅដល់ ៤៥៦៥៦រោងចក្រសហគ្រាស ហើយវិស័យកាត់ដេរ ក៏បានកើនឡើងចំនួន២១៦រោងចក្រសហគ្រាស ពោលគឺបានកើនពី១៤៦៦ដល់១៦៨២រោងចក្រសហគ្រាស ស្មើនឹង១៤,៧៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៃអណត្តិទី៦កន្លងទៅ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com