ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សម្ដេចតេជោ អរគុណចំពោះអនុព័ន្ធយោធានៃបណ្តាប្រទេសដែលបានអញ្ជើញទៅពិនិត្យផ្ទាល់ដល់ព្រំដែនកម្ពុជា-ថៃក្នុងទឹកដីកម្ពុជា
ថ្ងៃទី ៖ 30-07-2025, ដោយ​​ Dara007 , 113 Views
                     
ភ្នំពេញៈ យោងតាមគណនីផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃ៣០ ខែកក្កដា ឆ្នាំ២០២៥នេះថា បន្តតាមដានការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់សម្រាប់ថ្ងៃទី២។

សម្ដេចតេជោ សូមកោតសរសើរកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់កម្ពុជាដែលគោរពអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់បានយ៉ាងល្អ។ ជាមួយគ្នានេះ សម្ដេចតេជោ សូមអរគុណចំពោះអនុព័ន្ធយោធានៃបណ្តាប្រទេសដែលបានអញ្ជើញទៅពិនិត្យផ្ទាល់ដល់ព្រំដែនកម្ពុជា-ថៃក្នុងទឹកដីកម្ពុជា។

សម្ដេចតេជោ សូមអរគុណផងដែរ ដល់ក្រុមអ្នកយកព័ត៌មាននៃទូរទស្សន៍សិង្ហបុរីCNAដែលចុះទៅយកព័ត៌មាននៅខេត្តជាប់ព្រំដែនដោយផ្ទាល់។ បំណងប្រាថ្នាពិតប្រាកដរបស់ប្រជាជនកម្ពុជា គឺសន្តិភាពហើយខ្ញុំក៏ជឿជាក់ថា ប្រជាជនថៃក៏ចង់បានសន្តិភាពដូចគ្នាដែរ។

ទន្ទឹមនឹងនេះ សម្ដេចតេជោ នឹងអង្គុយនៅទីនេះ រហូតដល់សភាពការណ៍វិលមករកភាពប្រក្រតីវិញ។ខ្ញុំសង្ឃឹមថា ខ្ញុំនឹងមិនមានជំងឺនិងគ្មានសិទ្ធិឈឺក្នុងពេលដែលជាតិនិងប្រជាជនកម្ពុជាកំពុងជួបការលំបាក៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com