ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
រាជរដ្ឋាភិបាលគួរដំឡើងអាករពិសេសលើបារីឱ្យបានទៀងទាត់ និងជាប្រចាំដើម្បីកាត់បន្ថយអ្នកជក់បារី
ថ្ងៃទី ៖ 30-07-2025, ដោយ​​ Dara007 , 53 Views
                     
ភ្នំពេញៈ មន្ត្រីស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា និងសង្គមស៊ីវិលជំរុញឱ្យរាជរដ្ឋាភិបាលគួរដំឡើងអាករពិសេសលើបារីឱ្យបានទៀងទាត់ និងជាប្រចាំដើម្បីកាត់បន្ថយគ្រោះថ្នាក់ បណ្តាលមកពីការជក់បារី និងដើម្បីសម្រេចផែនការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ ២០១៤-២០៣៥។

ថ្លែងក្នុងសន្នីសីទសារព័ត៌មានស្តីពី ថ្លៃបារី និងឥរិយាបថអ្នកប្រើប្រាស់បារីចំពោះការការប្រែប្រួលថ្លៃ នាព្រឹកថ្ងៃទី៣០ខែកក្កដា ឆ្នាំ២០២៥នៅរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិតគី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិតសភាកម្ពុជា បានលើកជាអនុសាសន៍ដល់រាជរដ្ឋាភិបាលថា គួរដំឡើងអាករពិសេសលើបាវិឱ្យថ្លៃបារីបានកើនពី ពី៧៥ទៅ១០០%, និងគួររឹតបន្តឹងការបិទតែមប្រិ៍ នៅលើកញ្ចប់បារីឱ្យបានជាប់លាប់ ដើម្បីទប់ស្កាត់ នូវការគេចកាតព្វកិច្ច បង់ពន្ធអាករពិសេស លើថ្នាំជក់ ដែលការណ៍នេះ ជះឥទ្ធិពលដល់ចំណូលជាតិ ជាអវិជ្ជមាន។ សំឡេង៖ «ប្រសិនបើការដំឡើងពន្ធបារីសន្សឹមៗនោះចំនួនអ្នកជក់បារីមិនថយចុះទេ ព្រោះវាបង្កើតភាពស៊ាំ។ ដូច្នេះដើម្បីធ្វើឱ្យអ្នកទិញបារីឈប់ទិញភ្លាមត្រូវឡើងថ្លៃបារីឱ្យបានខ្ពស់។»

ជាមួយគ្នានេះ គួរបន្ថែមបន្ទុករួមមាន៖ ការផាកពិន័យលើឧស្សាហ៍កថ្នាំជក់ ឱ្យបានជាអតិបរមានៃច្បាប់លើអាជីវកម្មថ្នាំជក់ មានចេកនាមិនអនុវត្តតាមបញ្ញត្តិ របស់រាជរដ្ឋាភិបាល ក្នុងការបោះពុម្ព និងបន្ថែមពីលើច្បាប់ទៀត ការផ្លាស់ប្តូរសារជារូបភាព ឬជាអក្សរ ចាំបាច់ណាស់សាព្រមាននោះ ត្រូវមានបច្ចុប្បន្នភាពភ្ជាប់ជាមួយបច្ចេកវិទ្យា QR code ជាដើម។ ក្រៅពីនេះក្រសួងមានសមត្ថកិច្ច គួរមានវិធានការឲ្យបានម៉ឺងម៉ាត់លើកញ្ចប់បារីដែល គ្មានតែមប្រិ៍ពន្ធ ដើម្បីទប់ស្កាត់នូវបារីគេចពន្ធ ដែលបញ្ហានេះបានធ្វើឱ្យរាជរដ្ឋាភិបាលបាត់បង់ចំណូល ពន្ធយ៉ាងច្រើន ហើយ ក្រសួងមានសមត្ថកិច្ច គួរធ្វើការពិន័យទៅលើឧស្សាហករថ្នាំជក់ ដែលមិនអនុវត្តតាមបញ្ញតិរបស់រាជរដ្ឋាភិបាល ក្នុងការបោះពុម្ភ និងផ្លាស់ប្តូរសារព្រមានសុខភាព ឱ្យបានត្រឹមត្រូវ។

លោកវេជ្ជបណ្ឌិតមុំគង់នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជាបានបញ្ជាក់ថា អង្គការសុខភាពពិភពលោកបញ្ជាក់ហើយថា វិធានការលើអាករពិសេសលើបារីនេះ គឺមានប្រសិទ្ធភាពបំផុតដើម្បីកាត់បន្ថយអត្រាអ្នកជក់បារី ព្រោះថា ពេលដែលមានការដំឡើងអាករពិសេស បានធ្វើឱ្យតម្លៃបារី នៅលើទីផ្សារឡើងថ្លៃ១០ភាគរយ។

នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដូចប្រទេសកម្ពុជា ពេលដំឡើងអាករពិសេសលើបារីដែលធ្វើឱ្យតម្លៃបារីលក់នៅលើទីផ្សារឡើង១០ភាគរយ ។ ឧទាហរហ៍ថា តម្លៃនៅលើកទីផ្សារ៥ពាន់រៀលក្នុងមួយកញ្ចប់គឺធ្វើយ៉ាងណាឱ្យឡើងបាន៥៥០០រៀល នោះអ្នកជក់បារី៨ភាគរយនឹងឈប់ជក់បារី។ បើយើងនិយាយពីអ្នកជក់បារី៨ភាគរយគិតជាមនុស្សច្រើនណាស់ ។ អ៊ីចឹងវិធានការដំឡើងអាករពិសេសលើបារីនេះពិតជាមានប្រសិទ្ធភាពបំផុតក្នុងការកាត់បន្ថយអ្នកជក់។

 យោងតាមរបាយការណ៍អង្គការសុខភាពពិភពលោកបានឱ្យដឹងថា នៅកម្ពុជា មានប្រជាពលរដ្ឋ ១៥ ០០០នាក់ បានស្លាប់ជារៀងរាល់ឆ្នាំបណ្តាលមកពីជំងឺដែលបង្ក ដោយការប្រើប្រាស់ថ្នាំជក់ រួមមាន ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺស្ទះសរសៃឈាមបេះដូង ជំងឺ ឆ្លងផ្លូវដង្ហើមផ្នែកខាងក្រោម ជំងឺត្បៀតទងសួតរ៉ាំរ៉ៃ និងជំងឺមហារីកសួត ទងសួតនិងបំពង់ខ្យល់ ហើយ ៣៣%នៃអ្នកស្លាប់ទាំងអស់ កើតឡើងចំពោះប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាបបំផុត។ លើស ពីនេះទៀត ការប្រើប្រាស់ថ្នាំជក់បណ្តាលអោយខាតបង់ ៦៤៩លានដុល្លារសហរដ្ឋ ដែលស្មើនឹង៣% នៃGDPរបស់កម្ពុជា៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com