ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ហាមផ្សាយព័ត៌មានគ្មានប្រភពច្បាស់លាស់ ចៀសវាងការច្រឡោត និងភ័យស្លន់ស្លោរ
ថ្ងៃទី ៖ 29-07-2025, ដោយ​​ Admin , 70 Views
                     
ភ្នំពេញ : ក្រៅពីព័ត៌មានផ្លូវការរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល អ្នកនាំពាក្យក្រសួងការពារជាតិ និងក្រសួងព័ត៌មាន អ្នកសារព័ត៌មាន និងអ្នកអ្នកលេងបណ្តាញសង្គមទាំងអស់ ហាមផ្សព្វផ្សាយព័ត៌មានគ្មានប្រភពច្បាស់លាស់ពីសមរភូមិមុខ ដែលកំពុងស្ថិតក្នុងការអនុវត្តបទឈប់បាញ់តាំងពីម៉ោង ១២យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ មក ហើយព័ត៌មានដែលផ្សព្វផ្សាយនោះ​ គ្រាន់តែឮគេថាតៗតាមគ្នា ជាព័ត៌មានមិនអាចយកជាការបានទេ។

រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក នេត្រ ភក្រ្ដា បានបញ្ជាក់ថា សូមរក្សាភាពអត់ធ្មត់ គោរពក្រមសីលធម៌វិជ្ជាជីវៈឱ្យបានត្រឹមត្រូវ និងរួមគ្នាផ្តល់តែព័ត៌មានពិតត្រឹមត្រូវ និងមានការទទួលខុសត្រូវខ្ពស់ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ និងផ្តល់នូវការពិតជូនដល់ពលរដ្ឋ។ ការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងការផ្សព្វផ្សាយព័ត៎មានដែលគ្មានប្រភពច្បាស់លាស់ ជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា! ។

លោករដ្ឋមន្រ្ដីថា អ្នកលេងបណ្តាញសង្គម ក្រុម MMO​ និងអ្នកសារព័ត៌មានអនឡាញមួយចំនួនបានផ្សព្វផ្សាយព័ត៌មានគ្មានប្រភពច្បាស់លាស់ពីសមរភូមិមុខ ដែលកំពុងស្ថិតក្នុងការអនុវត្តបទឈប់បាញ់តាំងពីម៉ោង ១២យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ មក ហើយព័ត៌មានដែលផ្សព្វផ្សាយនោះ​ គ្រាន់តែឮគេថាតៗតាមគ្នា ជាព័ត៌មានមិនអាចយកជាការបានទេ។

ព័ត៌មានផ្លូវការពីសមរភូមិ គឺមានតែក្រសួងការពារជាតិតែមួយប៉ុណ្ណោះដែលនឹងធ្វើបច្ចុប្បន្នភាពជូនដោយឈរលើការពិត ត្រឹមត្រូវ និងផ្ទៀងផ្ទាត់ច្បាស់លាស់។ ការផ្សព្វផ្សាយព័ត៌មានគ្មានប្រភពច្បាស់លាស់ គ្រាន់តែឭតាមគ្នា ជាកំហុសឆ្គង និងមិនទទួលខុសត្រូវ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com