ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
មេបញ្ជាការយោធភូមិភាគទី៤ កម្ពុជា និងមេបញ្ជាការយោធភូមិភាគទី២ថៃ បានចូលជួបប្រជុំជាមួយគ្នា
ថ្ងៃទី ៖ 29-07-2025, ដោយ​​ Admin , 65 Views
                     
ឧត្តរមានជ័យ : មេបញ្ជាការយោធភូមិភាគទី៤ លោក ឧត្តមសេនីយ៍ឯក ពៅ ហេង នៅវេលាម៉ោង ១០ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ បានជួបប្រជុំជាមួយមេបញ្ជាការយោធភូមិភាគទី២ថៃ នៅច្រកទ្វារអន្តរជាតិអូស្មាច់ ខេត្តឧត្តរមានជ័យ។

កាលពីវេលាម៉ោង៩ព្រឹកមិញ លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥របស់កម្ពុជា ក៏បានជួបប្រជុំជាមួយមេបញ្ជាការយោធភូមិភាគទី១ ថៃ នៅទ្វារអន្តរជាតិច្រកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យផងដែរ។

ការជួបប្រជុំរវាងមេភូមិភាគតាមព្រំដែនរបស់កម្ពុជា និងថៃ បានធ្វើឡើង ក្រោយបទឈប់បាញ់ត្រូវបានកំណត់ និងឯកភាពកាលពីវេលាម៉ោង១២យប់ថ្ងៃទី២៨ ខែកក្កដា៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com