ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
គម្រោងកែលម្អ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រពនិងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញសម្រេចបានជាង៥០%
ថ្ងៃទី ៖ 21-05-2025, ដោយ​​ Dara007 , 99 Views
                     
កំពង់ស្ពឺៈ គម្រោងកែលម្អ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រពនិងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញសម្រេចបានជាង៥០% គ្រោងនឹងបញ្ចប់ការងារក្នុងខែ មិថុនា ឆ្នាំ២០២៦។

ក្នុងឱកាសដឹកនាំក្រុមការងារបច្ចេកទេសក្រសួង លេខាទូតទី២នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា តំណាងអង្គការJICA និងអាជ្ញាធរខេត្ត​ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងកែលម្អនិងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និង​ប្រព័ន្ធ ដោះទឹកភាគនិរតីរាជធានីភ្នំពេញក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និង​ខេត្តតាកែវ គ្រាដែលដំណើរការនៃគម្រោងនេះសម្រេចបានប្រមាណជាង៥០%ហើយ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងគណៈប្រតិភូបានចុះពិនិត្យជាក់ស្តែងការងារតំឡើង ទ្វារទឹកទំនប់រលាំងជ្រៃ ស្ថិតក្នុងខេត្តកំពង់ស្ពឺ ដែលមានចំនួន៥ទ្វារ ខណៈសំណង់ទ្វារទឹកចាស់បានសាងសង់ឡើងក្នុងឆ្នាំ១៩៧៤ដែលមានអាយុកាលជាង៦០ឆ្នាំមានសភាពទ្រុឌទ្រោមពិបាកក្នុងការបើកបិទទឹកនិងងាយរងហានិភ័យត្រូវបានផ្លាស់ចេញ និងបានចុះពិនិត្យការដ្ឋានសំណង់បង្ហៀរទឹកកំពង់ដង្កោ នៃអនុគម្រោងកណ្តាលស្ទឹង បាទី ស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាល។

លោករដ្ឋមន្ត្រីបានស្នើសុំឱ្យពលរដ្ឋដែលស្ថិតនៅក្បែរទំនប់នេះជួយថែរក្សាដើម្បីប្រើប្រាស់បានយូរ ពិសេសការពារផលនូវផលប្រយោជន៍និងបង្ការនូវរាល់ហានិភ័យពេលដែលមានជំនន់ម្តងៗ។

សូមបញ្ជាក់ថា គម្រោងស្តារ និងកែលម្អឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតី រាជធានីភ្នំពេញ ក្រោមហិរញ្ញប្បទានរបស់ប្រទេសជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន(JICA) ត្រូវប្រើរយៈពេលសាងសង់ចំនួន៣៦ខែ ហើយគ្រោងនឹងបញ្ចប់ការងារក្នុងខែ មិថុនា ឆ្នាំ២០២៦។

គម្រោងនេះដែរ នឹងផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រពលើផ្ទៃដីស្រែសរុបប្រមាណជាង២ម៉ឺនហិកតា ហើយមានអ្នកទទួលផលចំនួន៧៩២៥គ្រួសារ និងបង្កើនទិន្នផលស្រូវ ពី២,២០តោនទៅ៣,៨០ តោន ក្នុងមួយហិកតា។ ជាមួយនិងគម្រោងកែលម្អ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រពនិងប្រព័ន្ធដោះទឹកភាគនិរតី រាជធានីភ្នំពេញ ត្រូវបានចែកជាពីរអនុគម្រោង ទី១-អនុគម្រោងរលាំងជ្រៃស្ថិតក្នុងក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ការងារសំខាន់ៗរួមមាន៖ ជួសជុលប្រឡាយមេរលាំងជ្រៃខាងជើង១ខ្សែ ប្រវែង១១,៧០គីឡូម៉ែត្រ ប្រឡាយមេរលាំងជ្រៃខាងត្បូង១ខ្សែប្រវែង១២,៦០គីឡូម៉ែត្រ ប្រឡាយរងថ្នាក់ទី២ ទី៣ សរុប៤៧ខ្សែ ប្រវែង២២,១គីឡូម៉ែត្រ និងសំណង់ពាក់ព័ន្ធ សរុប២០៧កន្លែង និងទី២-អនុគម្រោង កណ្តាលស្ទឹងបាទី ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលនិងស្រុកបាទី ខេត្តតាកែវ ការងារសំខាន់ៗរួមមាន៖ សាងសង់ទំនប់សណ្តស្ទឹងតូច១ខ្សែ ប្រវែង៩,៤០គីឡូម៉ែត្រ សាងសង់ប្រឡាយមេបេតុង១ខ្សែ ប្រវែង៤គីឡូម៉ែត្រ សំណង់បង្វែរទឹក២កន្លែង សំណង់ស្ពាន៥កន្លែង សំណង់ដោះទឹក ១១កន្លែង សំណង់យកទឹក៣កន្លែង សំណង់ទំនប់បង្ហៀរទឹកកំពង់ដង្កោ ១កន្លែងនិងសំណង់ពាក់ព័ន្ធសរុប៣៣ កន្លែង៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ាណែត អះអាងថា ក្នុងរយៈពេល៥ ខែឆ្នាំ២០៥ កម្ពុជាមានគម្រោងវិនិយោគចំនួន២៩០ គម្រោង ត្រូវបានអនុម័ត មានទំហំទឹកប្រាក់៤២០០លានដុលា្លរអាមេរិក បើប្រៀបធៀបឆ្នាំ២០២៤ កើនឡើងគម្រោង៩០ភាគរយ និងទុនវិនិយោគកើន៥២ភាគរយ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com