ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
នាយករដ្ឋមន្រ្ដី បើកផ្លូវជូនពលរដ្ឋដែលមានសមត្ថភាព អាចចូលបម្រើរការងារមន្រ្ដីរាជការ
ថ្ងៃទី ៖ 21-05-2025, ដោយ​​ Dara007 , 188 Views
                     
ភ្នំពេញៈ នាយករដ្ឋមន្រ្ដី បានបើកផ្លូវជូនពលរដ្ឋដែលមានសមត្ថភាព អាចចូលបម្រើរការងារមន្រ្ដីរាជការ គឺវិស័យអប់រំ និងសុខាភិបាល។

ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផល កំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងពិធីប្រគល់ សញ្ញាបត្រជូនដល់និស្សិត និងគរុនិស្សិត នៅវិទ្យាស្ថានជាតិអប់រំ នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ ការអះអាងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះហត្ថលេខា លើអនុក្រឹត្យថ្មីមួយ ដើម្បីផ្តល់អទិភាពដល់វិស័យអប់រំ និងសុខាភិបាល ក្នុងការជ្រើសរើសមន្ត្រីកិច្ចសន្យា ដែលជាក្របខណ្ឌកិច្ចសន្យាពិសេស ឬកិច្ចសន្យាបច្ចេកទេស ដែលអាចទទួលបានអត្ថប្រយោជន៍នានា ដូចទៅនឹងមន្ត្រីក្របខណ្ឌទូទៅផងដែរ ។

ការសម្រេចឱ្យមានការជ្រើសរើស និងផ្តល់ក្របខណ្ឌកិច្ចសន្យា ដែលមានអត្ថប្រយោជន៍ច្រើនបែបនេះ ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ជាការសាកល្បងលើវិស័យអទិភាព២ ដែលសំខាន់ គឺវិស័យអប់រំ និងសុខាភិបាល តែសម្រាប់បញ្ចូល ក្នុងលក្ខ័ខណ្ឌនៅមូលដ្ឋាន តំបន់ដាច់ស្រយាល និងជនបទតែប៉ុណ្ណោះ ។

ដោយឡែកសម្តេចធិបតី បានបញ្ជាក់ដែរថា ចំពោះការប្រើប្រាស់រូបមន្តសព្វថ្ងៃក្នុងការជ្រើសរើស គឺមានការពិបាកក្នុងការទាញ អ្នកដែលមានគុណវុឌ្ឍិចូល ដោយសារការផ្តល់ក្របខណ្ឌ អាចលើសអាយុ ចំណែកបើឱ្យកិច្ចសន្យាធម្មតា ប្រាក់ខែទាបពេក ក៏មិនមានអ្នកទៅដែរ ។ ក្នុងនោះសម្តេចធិបតី បានបញ្ជាក់ថា ត្រូវបានសាកល្បងហើយ នៅក្នុងខេត្តប៉ែលិន ដែលជាកម្មវិធីសាកល្បងមួយ សម្រាប់វិស័យអប់រំ និងសុខាភិបាល ។

បន្ថែមលើនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា បើសិនអនុវត្តទៅជោគជ័យ នឹងកែសម្រួល ដើម្បីបំពេញមុននឹងអនុវត្តលើវិស័យផ្សេងៗទៀត ខណៈកិច្ចការទាំងអស់នេះ គឺដើម្បីធានាបរិមាណ និងគុណភាព ដោយមិនអាចគិតពីគុណភាពតឹងរឹងពេក ហើយនាំឱ្យខ្វះបរិមាណ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម សេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីម៉ោង ០០:០០ (សូន្យ) ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ រហូតដល់ថ្ងៃជូនដំណឹងបន្ទាប់ - ប្រេងសាំង ៤ ៩៥០ រៀល/លីត្រ - ប្រេងម៉ាស ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com