ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
សារសំឡេងទាំងស្រុងរបស់យុវជនពលករនៅជប៉ុន រឿងស្នើសុំតំណែងទីប្រឹក្សាសម្ដេចតេជោ
ថ្ងៃទី ៖ 31-01-2025, ដោយ​​ Dara007 , 106 Views
                     
ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានទម្លាយសារសំឡេងទាំងស្រុងដែលពន្យល់យុវជនម្នាក់ធ្វើជាពលករនៅប្រទេសជប៉ុន រឿងស្នើសុំតំណែង និងចាប់ផ្ដើមឱ្យតុលាការអនុវត្ដរឿងក្តី១៨សីហា២០២៤។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បើបានតែវាជ្រុលបែកធ្លាយទៅហើយទម្លាយវាតែម្តងទៅ។ ពាក្យចាស់តែងនិយាយថាកុំពត់ស្រឡៅកុំប្រដៅក្មេងពាលពិតជាត្រឹមត្រូវ។

សម្តេចតេជោ ហ៊ុន សែន បានជួយឧបត្ថម្ភក្មេងនេះទៅឪពុកម្តាយដើម្បីមានដើមទុនរកសុី។កូនមួយនេះបានផ្ញើសារសុំ លុយជាបន្តតែខ្ញុំមិនឆ្លើយ។ចុងក្រោយសុំការងារធ្វើតែសម្តេចតេជោ ហ៊ុន សែនបានពន្យល់កូនមួយនេះដូចមានសំឡេងក្នុងនេះស្រាប់។ មិនបានប៉ុន្មានស្រាប់តែកូននេះចេញវាយប្រហារច្រើនគោលដៅ។

សម្តេចតេជោ ហ៊ុន សែនបានបញ្ជាក់ថា កន្លងមកដោយមានការសម្របសម្រួលតុលាការបានពន្យារពេលបណ្តោះអាសន្នលើរឿងក្តី១៨សីហា២០២៤។

សម្តេចតេជោ ហ៊ុន សែន អះអាងថា ពេលនេះសម្ដេចមិនស្នើសុំពន្យារពេលសម្រាប់រឿងក្តីនេះទៀតទេព្រោះសាមីខ្លួនបានចាកចេញពីការសន្យារបស់ខ្លួនហើយ។

សម្តេចតេជោ បញ្ជាក់កន្លងមកសម្ដេចស្នើសុំត្រឹមពន្យារពេលកាត់ក្តីប៉ុណ្ណោះមិនមែនលើកលែងការចោទប្រកាន់នោះឡើយ។

ទន្ទឹមនឹងនេះ សម្តេចតេជោ ស្នើសូមមិត្តជប៉ុនស្តាប់សំឡេងកូនប្រុសម្នាក់នេះឲ្យច្បាស់តើគាត់សមនឹងទទួលបានការអនុគ្រោះឲ្យនៅប្រទេសជប៉ុនឬទេបន្ទាប់ពីអស់រយៈពេលស្នាក់នៅ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ជឿជាក់ថា ប្រទេសកម្ពុជានឹងសម្រេចបាននូវគោលដៅអភិវឌ្ឍរបស់ខ្លួន ក្លាយទៅជាប្រទេសមានចំណូ លមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com