ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ក្រុមឧទ្ទាមនៅក្រៅប្រទេស កុំឃោសនាបោកពលរដ្ឋ បញ្ឆោតដូចថ្ងៃទី១៨ សីហា
ថ្ងៃទី ៖ 29-11-2024, ដោយ​​ Dara007 , 54 Views
                     
បន្ទាយមានជ័យៈ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ក្រុមឧទ្ទាមនៅក្រៅប្រទេស ដែលតាំងខ្លួនជារដ្ឋមន្រ្ដីក្រសួងព័ត៌មាន និងនាយករដ្ឋមន្រ្ដី កុំឃោសនា និងបោកពលរដ្ឋឱ្យសោះ ដើម្បីខ្ចីដៃរបស់ពួកគាត់សម្រាប់ចូលរួមដុតប្រទេស និងប្រឆាំងរាជរដ្ឋាភិបាលដូចថ្ងៃទី១៨ សីហា ។ ការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានេះធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធសមិទ្ធផលនានានៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្រុមប្រឆាំងនៅតែមានគំនិតអវិជ្ជមាន និងមានផែនការប្រើប្រាស់ឱ្យយុវជននៅក្រៅប្រទេសបំផុស និងបោកពលរដ្ឋឱ្យចូលរួមធ្វើសកម្មភាពដុតបំផ្លាញប្រទេស ដូចថ្ងៃទី១៨ សីហា ក្នុងព្រឹត្ដិការណ៍CLV ដើម្បីប្រឆាំងរាជរដ្ឋាភិបាល។ ប៉ុន្ដែរាជរដ្ឋាភិបាល បានទប់ស្កាត់ផែនការនេះ បានទាន់ពេលវេលា និងរក្សាបានសន្ដិភាព និងស្ថិរភាពនៅក្នុងប្រទេសបាន ដើម្បីស្វែងរកសន្ដិភាពទាំងផ្លូវកាយ និងផ្លូវចិត្ដ។

ក្រោយមកផែនការនេះ ត្រូវបានបរាជ័យទាំងស្រុង និងពលរដ្ឋបានងាកមកគាំទ្រ និងជឿទុកចិត្ដលើការដឹកនាំរបស់រាជរដ្ឋាភិបាលវិញ ។ សម្ដេចធិបតីបានអំពាវនាវដល់ប្រជាពលរដ្ឋ កុំចូលរួមជាមួយចលនាណាមួយដែលមានចរិតបំផ្លាញក្ដីសុខរបស់ប្រជាពលរដ្ឋ និងបំផ្លាញសន្ដិភាពរបស់ប្រទេសកម្ពុជា ដែលខិតខំកសាងមកយ៉ាងលំបាកពីសង្គ្រាមទម្រាំមានការអភិវឌ្ឍដូចបច្ចុប្បន្ននេះ។

សម្តេចធិបតីថ្លែងប្រាប់ពលរដ្ឋកុំឱ្យងាយជឿ និងបំផុសតាមការឃោសនាក្រុមប្រឆាំងលើរឿងទឹកដី ព្រោះរាជរដ្ឋាភិបាលតែងតែព្រួយបារម្ភគ្រប់ពេលវេលារឿងទឹកដីនេះផងដែរ។ សម្ដេចធិបតីបញ្ជាក់ថា ស្មារតីស្នេហាជាតិទាល់តែរួមគ្នាការពារជាតិ រួមគ្នាកសាងសមិទ្ធផល ដើម្បីជាតិ មិនមែនដូចក្រុមប្រឆាំងជ្រុលនិយមដែលបំផុសបំផុសឱ្យដុតប្រទេសហើយអួតខ្លួនថា ស្នេហាជាតិនោះទេ។ ខណៈស្មារតីស្នេហាជាតិរបស់ប្រជាពលរដ្ឋ ដូចជា មូលនិធិកសាងព្រំដែនដែលទទួលបានពីបងប្អូនប្រជាពលរដ្ឋជិត ២៧លានដុល្លារ មានបងប្អូនជនរួមជាតិប្រមាណជិត៧០ម៉ឺនអង្គ/នាក់ វិភាគទានស្ម័គ្រចិត្ត កំពុងយកទៅប្រើប្រាស់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែនក្នុងខេត្តទិសឦសាន៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
កាតាៈ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញសក្តានុពលខាងវិស័យកសិកម្មជាពិសេស ស្រូវ គ្រាប់ស្វាយចន្ទី ដំឡូងមី និងផលិតផលជាច្រើនទៀត ដែលផ្តល់ឱកាសដល់ វិនិយោគិនពីកាតាក្នុងការ កែច្នៃ ដើម្បីនាំចេញមកប្រទេសកាតា និងប្រទេសនានាក្នុងតំបន់ និងពិភ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com