ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ខេត្តបាត់ដំបង ទទួលបានភ្ញៀវមកលងកម្សាន្តតាមតំបន់រមណីយដ្ឋាន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ជាង ៨ម៉ឺននាក់
ថ្ងៃទី ៖ 04-10-2024, ដោយ​​ Dara007 , 117 Views
                     
បាត់ដំបងៈ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងថា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ មានភ្ញៀវទេសចរ ជាតិនិងអន្តរជាតិ ដែលធ្វើដំណើរកម្សាន្តតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានា ក្នុងខេត្តជាង ៨៥,៩៥៩នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិ ៨៥,៧៥៨នាក់ និងភ្ញៀវទេសចរអន្តរជាតិ ២០១នាក់។

សូមជម្រាបថា ខេត្តបាត់ដំបងគឺជាទឹកដីចំណាស់ មានអគារ ផ្ទះបុរាណ ដែលបន្សល់ទុកពីសម័យអាណានិគមបារាំង មានប្រវត្តិសាស្ត្រ និងទំនៀមទំលាប់ វប្បធម៌ ប្រពៃណី សិល្បៈ ដ៏ស្រស់ប្រិមប្រិយ ថែមទាំងមានមុខម្ហូបអាហាររបស់អ្នកខេត្តបាត់ដំបងយច្រើនសម្បូរបែប។ ខេត្តបាត់ដំបង ក៏មានរមណីយដ្ឋាន និងគោលដៅទេសចរណ៍សរុប១១៥កន្លែង។ក្នុងនេះរមណីយដ្ឋានទេសចរណ៍ចំនួន ២២កន្លែង, សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ចំនួន ៤កន្លែង, តំបន់គោលដៅទេសចរណ៍ ចំនួន ៥៤កន្លែង, សារមន្ទីរចំនួន ២កន្លែង, ទេសចរណ៍បែបសាសនាចំនួន ២៩កន្លែង និងគោលដៅកសិទេសចរណ៍ចំនួន ៤កន្លែង ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ លោក ឌិត ទីណា បានប្តេជ្ញាលើកស្ទួយវិស័យកសិកម្មឱ្យកាន់តែរីកចម្រើន និងអភិវឌ្ឍទៅមុខបន្ថែមទៀត ដើម្បីផ្ដល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងសង្គមជាតិ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com