ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
នាយករដ្ឋមន្រ្ដី៖ ទោះបីកម្ពុជាបញ្ចប់កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA ប៉ុន្ដែកម្ពុជាមិនបានបញ្ចប់គោលដៅធំរបស់ខ្លួនឡើយ ក្នុងការអភិវឌ្ឍខេត្តតាមបន្ទាត់ព្រំដែន
ថ្ងៃទី ៖ 26-09-2024, ដោយ​​ Dara007 , 58 Views
                     
ភ្នំពេញៈ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ទោះបីកម្ពុជាបញ្ចប់កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA ប៉ុន្ដែកម្ពុជាមិនបានបញ្ចប់គោលដៅធំរបស់ខ្លួនឡើយ ក្នុងការអភិវឌ្ឍខេត្តតាមបន្ទាត់ព្រំដែន ជាពិសេសខេត្តទិសឦសានទាំង៤របស់កម្ពុជា ។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជាង៣៥០០នាក់នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ នៅព្រឹកថ្ងៃ២៦ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានប្រកាសបញ្ចប់ការចូលរួមរបស់កម្ពុជា ក្នុងកិច្ចសហប្រតិបត្ដិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម CLV គឺដើម្បីបញ្ចប់ក្ដីកង្វល់របស់ប្រជាជនលើបញ្ហាទឹកដី និងភាពចាំបាច់ខាងនយោបាយ ជាពិសេសដើម្បីដកអាវុធចេញពីដៃពួកជ្រុលនិយម” កុំឲ្យមានលទ្ធភាពប្រើប្រាស់ CLV-DTA បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត។

សម្តេចធិបតី បានបញ្ជាក់ថា ទោះបីកម្ពុជាបញ្ចប់កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA ប៉ុន្ដែកម្ពុជាមិនបានបញ្ចប់គោលដៅធំរបស់ខ្លួនឡើយ ក្នុងការអភិវឌ្ឍន៍ខេត្តទិសឦសានទាំង៤របស់កម្ពុជា បើទោះបីក្រុមប្រឆាំងជ្រុលនិយមប្រកាសថា រដ្ឋាភិបាលហ៊ុន ម៉ាណែត បរាជ័យហើយ ។ សម្តេចធិបតីបន្ដទៀតថា ក្នុងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTAនេះ គឺរាជរដ្ឋាភិបាលមានថវិកាជាតិជិត៤០០លានដុល្លារ ដើម្បីវិនិយោគក្នុងតំបន់នោះ និងក្របខណ្ឌទូទាំងក្នុងការអភិវឌ្ឍន៍រួម ដែលមានដៃគូរអភិវឌ្ឍមានជប៉ុន ADB និងអាមេរិកមានថវិកា៣៥០០លានដុល្លារ មិនមែនថវិកាពីវៀតណាមមកវិនិយោគនៅកម្ពុជានោះទេ។

សំឡេង«អ៊ីចឹងកុំឱ្យមានទំនាស់យើងមើលផលប្រយោជន៍រួម……….ដើម្បីអភិវឌ្ឍន៍ខេត្តទិសឦសានទាំង៤របស់កម្ពុជា»។ សម្ដេចធិបបន្ដថា រឿងមាន DTA ឬមិនមាន DTA មិនសំខាន់ទេ ប៉ុន្ដែអ្វីដែលសំខាន់ គឺកម្ពុជាត្រូវបន្តការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ និងបន្តអភិវឌ្ឍន៍ខេត្តជាប់ព្រំដែន និងបោះបង្គោលព្រំដែនដែលនៅសេសសល់បន្ថែមទៀត ដើម្បីស្ដាប់ប្រជាពលរដ្ឋដែលជាមតិរួមរបស់ពួកគាត់។

ក្នុងឱកាសនោះ សម្តេចធិបតី បានបញ្ជាក់អំពី CLMV គឺជាយន្តការរបស់អាស៊ាន ដើម្បីអភិវឌ្ឍន៍ប្រទេសក្នុងតំបន់អាស៊ាន ដែលបានផ្ដួចផ្ដើមឡើង នាអំឡុងពេលជាង ២៥ ឆ្នាំមុន នាពេលប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ចូលជាមាជិកប្រទេសអាស៊ាន។ ហើយ CLMV គឺជាគោលដៅយុទ្ធសាស្រ្ដអាស៊ាន ក្នុងការជំរុញការអភិវឌ្ឍប្រទេសទាំង៤ ដែលមានសេដ្ឋកិច្ចមិនទាន់លូតលាស់ឱ្យមានការអភិវឌ្ឍស្របគ្នា ក្នុងចំណោមប្រទេសសមាជិកអាស៊ាន។

ជាមួយគ្នានេះ សម្តេចធិបតី ក៏ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋគ្រប់ទិសទី ដែលមកដល់ពេលនេះ បានចូលរួមជាង ៧០ម៉ឺននាក់ ជាមួយមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ តាមព្រំដែន ដែលគិតជាថវិកាបានជាង ២១លានដុល្លារហើយ ដើម្បីចូលរួមកសាងផ្លូវក្រវាត់ព្រំដែនខេត្តទិសឦសានរបស់កម្ពុជា៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
បាត់ដំបងៈ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងថា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ មានភ្ញៀវទេសចរ ជាតិនិងអន្តរជាតិ ដែលធ្វើដំណើរកម្សាន្តតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានា ក្នុងខេត្តជាង ៨៥,៩៥៩នាក់ ក្នុងនោ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com