ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាមេដឹកនាំគំរូ
ថ្ងៃទី ៖ 25-09-2024, ដោយ​​ Dara007 , 165 Views
                     
ភ្នំពេញៈ សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាមេដឹកនាំគំរូ ចូលរួមយ៉ាងសកម្មដោយផ្ទាល់ ក្នុងការផ្សព្វផ្សាយ និងអំពាវនាវដល់បណ្តាប្រទេសនានាទូទាំងពិភពលោក ចូលរួមគាំទ្រដល់អនុសញ្ញាអូតាវ៉ា ដើម្បីធានាថា នឹងមិនមានប្រជាជនណាម្នាក់ នៅក្នុងពភពលោក ទទួលរងទុក្ខវេទនាដោយសារគ្រាប់មីនឡើយ។

ស្ថានទូជប៉ុនប្រចាំនៅកម្ពុជា ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ អាជ្ញាធរមីន និងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានសហការរៀបចំកិច្ចប្រជុំធ្វើបច្ចុប្បន្នភាព នៃភាពជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន និង ស្ថានភាពសកម្មភាពមីននៅកម្ពុជា។

ពាក់ព័ន្ធនឹងភាពជាប្រធានអនុសញ្ញាអូតាវ៉ា លោក លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា បានថ្លែងថា កម្ពុជា មានមោទកភាពដែលទទួលបានការគាំទ្រពីរដ្ឋភាគី និងអង្គការអន្តរជាតិនានា ធ្វើជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកម្រិតសកលលោកនេះ ដែលវាបានឆ្លុះបញ្ចាំងពីបទពិសោធន៍ ជំនាញ សមត្ថភាព និងឆន្ទៈរបស់កម្ពុជា ក្នុងការរួមចំណែកដល់វិស័យសកម្មភាពមីនពិភពលោក។

កិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ប្រព្រឹត្តទៅជារៀងរាល់ ៥ឆ្នាំម្តង ដើម្បីពិនិត្យលើស្ថានភាពនៃការអនុវត្តអនុសញ្ញា និងកំណត់ទិសដៅរយៈពេល ៥ឆ្នាំបន្ត សម្រាប់ការអនុវត្តអនុសញ្ញា។ កម្ពុជា ជាប្រទេសដំបូងក្នុងតំបន់អាស៊ី ដែលទទួលបានភាពជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ដ៏សំខាន់នេះ ហើយក្នុងនាមជាប្រធាន កម្ពុជា មានកាតព្វកិច្ច រៀបចំឯកសារស្នូលចំនួនបី រួមមាន (១) ឯកសារពិនិត្យឡើងវិញនូវការអនុវត្តផែនការសកម្មភាពទីក្រុងអូស្លូ ២០២០-២០២៤, (២) ផែនការសកម្មភាពសៀមរាប-អង្គរ ២០២៥-២០២៩, និង (៣) សេចក្តីថ្លែងការណ៍នយោបាយសៀមរាប-អង្គរ។

ក្នុងន័យនេះ ផែនការសកម្មភាពសៀមរាប-អង្គរ ឆ្នាំ២០២៥ - ២០២៩ គឺជាត្រីវិស័យដ៏សំខាន់ សម្រាប់ការអនុវត្តអនុសញ្ញាអូតាវ៉ា ឆ្ពោះទៅរកការសម្រេចបានពិភពលោកមួយដែលមិនមានការគំរាមកំហែងដោយសារមីន។ លោកបានគូសបញ្ជាក់ដែរថា ស្របតាមអនុសាសន៍ណែនាំរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី កម្ពុជា ទទួលបានការកោតសរសើរ និងវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងភាពជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា និងការសម្រេចឱ្យបានអាទិភាពទាំងបី ដែលកម្ពុជា បានដាក់ចេញ គឺ៖ សាកលភាវូបនីយកម្មនៃអនុសញ្ញាអូតាវ៉ា, ការអនុវត្តមាត្រា៥ នៃអនុសញ្ញា (ការបំផ្លាញគ្រាប់មីនប្រឆាំងមនុស្សនៅក្នុងតំបន់មីន), និងកិច្ចសង្គ្រោះជនរងគ្រោះដោយសារមីន។

នាឱកាសនោះ លោក បានលើកឡើងដែរថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជាមេដឹកនាំគំរូ ដែលសម្តេចបានចូលរួមយ៉ាងសកម្មដោយផ្ទាល់ ក្នុងការផ្សព្វផ្សាយ និងអំពាវនាវដល់បណ្តាប្រទេសនានា ទូទាំងពិភពលោក ចូលរួមគាំទ្រដល់អនុសញ្ញាអូតាវ៉ា ដើម្បីធានាថា នឹងមិនមានប្រជាជនណាម្នាក់ នៅក្នុងពភពលោក ទទួលរងទុក្ខវេទនាដោយសារគ្រាប់មីនឡើយ។ បន្ថែមលើនោះ ឯកឧត្តមបានសង្កត់ធ្ងន់ថា “កិច្ចខិតខំប្រឹងប្រែងរបស់សម្តេច គឺជាសក្ខីភាពបង្ហាញថា ភាពជោគជ័យនៅក្នុងសកម្មភាពមីន គឺអាស្រ័យលើទស្សនវិស័យ និងឆន្ទៈមោះមុត របស់មេដឹកនាំ”។

ជាមួយគ្នានេះ ពាក់ព័ន្ធនឹងស្ថានភាពសកម្មភាពមីននៅកម្ពុជា លោកទេសរដ្ឋមន្ត្រី បានថ្លែងថា កម្ពុជានៅតែបន្តខិតខំប្រឹងប្រែងឥតឈប់ឈរ ក្នុងកិច្ចការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីការពារអាយុជីវិតប្រជាជនកម្ពុជា និងរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ រយៈពេលជាង ៣០ឆ្នាំ ចាប់ពីឆ្នាំ១៩៩២ ផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចំនួន ៣០២៤ គីឡូម៉ែតការ៉េ ត្រូវបានបោសសម្អាតរួច ក្នុងនោះរាជធានី-ខេត្តចំនួន ១៥ ត្រូវបានប្រកាសអស់មីន ហើយគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះរាប់លានគ្រាប់ ត្រូវបានរកឃើញ និងកម្ទេចចោល។ លោក បានលើកឡើងថា សមិទ្ធលជាប្រវត្តិសាស្ត្រនៃវិស័យសកម្មភាពមីននៅកម្ពុជា បានមកពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងការរួមចំណែកពីប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករ វិស័យឯកជន និងសប្បុរសជននានា។

ក្នុងនាមរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោកទេសរដ្ឋមន្រ្តី បានអំពាវនាវឱ្យប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា និងគាំទ្រប្រទេសកម្ពុជា ដេីម្បីអាចឱ្យកម្ពុជាសម្រេចនូវគោលដៅកម្ពុជាគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទះពីសង្រ្គាម៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ាណែត អះអាងថា ក្នុងរយៈពេល៥ ខែឆ្នាំ២០៥ កម្ពុជាមានគម្រោងវិនិយោគចំនួន២៩០ គម្រោង ត្រូវបានអនុម័ត មានទំហំទឹកប្រាក់៤២០០លានដុលា្លរអាមេរិក បើប្រៀបធៀបឆ្នាំ២០២៤ កើនឡើងគម្រោង៩០ភាគរយ និងទុនវិនិយោគកើន៥២ភាគរយ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com