អភិបាលខេត្តសៀមរាប ៖ ចេះឱនលំទោន ចេះបត់បែនស្របតាមកាលៈទេសៈ
ថ្ងៃទី ៖ 13-08-2024, ដោយ admin , 87 Views
សៀមរាប : លោក ប្រាក់ សោភណ្ឌ អភិបាលខេត្តសៀមរាប បានសរសេរបែបខ្លីថា ចេះឱនលំទោន ចេះបត់បែនស្របតាមកាលៈទេសៈ ចេះលះបង់ចំពោះបុព្វហេតុ ចេះទទួលកំហុសជំនួសអ្នកដែលបានជួយ ចេះលើកតម្កើងស្នាដៃគេនិងផ្តល់កិត្តិយសអោយអ្នកដែលបានធ្វើ ។
កូនប្រុសលោក ប្រាក់ សុខុន អាឌិតរដ្ឋមន្រ្តីក្រសួងការបរទេស គឺ លោក ប្រាក់ សោភណ្ឌ អភិបាលខេត្តសៀមរាប បានរៀបរាប់នៅលើបណ្ដាញសង្គម នាថ្ងៃទី១៣ សីហានេះថា «ខ្ញុំបានរៀនរឿងជាច្រើនព្រោះក្តីស្រលាញ់ សេចក្ដីចង់បានជាតណ្ហាដើម្បីសុភមង្គល សេចក្ដីសុខចម្រើន សុខដុមរមនារបស់ពុកម៉ែបងប្អូនខេត្តសៀមរាប។ ថ្ងៃក្រោយចាំយល់ពីបំណងនេះ» ៕
|